វាយតម្លៃពាក់កណ្ដាលអាណត្តិនៃការអនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ នៅខេត្តតាកែវ
តាកែវ ១ សីហា ២០១៤៖ ក្រុមសិក្សាវាយតម្លៃឯករាជ្យ ថ្នាក់អន្តរជាតិ អមដំណើរដោយ ក្រុមការងារ អនុវត្តគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុ (LGCC) ថ្នាក់ជាតិ និងថ្នាក់ខេត្ត តំណាងអង្គការ UNCDF បានចុះសិក្សាវាយតម្លៃ ពាក់កណ្ដាលអាណត្តិ លើកាអនុវត្ត គម្រោង LGCC នៅខេត្តតាកែវ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ តាមបណ្ដាក្រុង ស្រុក និងឃុំគោលដៅ នៅខេត្តតាកែវ។