ក្រុម​ប្រឹក្សា​ស្រុក​រលាប្អៀរ ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​សាធារណៈ ស្ដីពី​ការ​ទទួល​ព័ត៌មាន​សាធារណៈ​ពី​ប្រជាពលរដ្ឋ

កំពង់ឆ្នាំង ២១ តុលា ២០១៤៖ ដើម្បីដំណោះស្រាយទុក្ខលំបាក ក្តីកង្វល់ និងបញ្ហាផ្សេងៗរបស់ ប្រជាពលរដ្ឋ ក្រុមប្រឹក្សាស្រុករលាប្អៀរ កាលពីព្រឹក ថ្ងៃទី១៧ខែតុលា ឆ្នាំ២០១៤ បានរៀបចំវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់សាធារណៈស្ដីពីការទទួលព័ត៌មានសាធារណៈរបស់ប្រជាពលរដ្ឋ នៅវត្តព្រះទ្វារក្នុង ឃុំពង្រស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។

សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ស្ដីពី​ដំណើរការ​គ្រឹះស្ថាន​បឋម​សិក្សា​ និង​មត្តេយ្យ​សិក្សា​សាធារណៈ​ក្នុង​ឆ្នាំ​សិក្សា ២០១៤-២០១៥

ទាញយកសេចក្ដីណែនាំ

គណៈកម្មការ​អន្តរក្រសួង​ចុះ​ត្រួតពិនិត្យ វាយតម្លៃ និង​បញ្ចប់​សុពលភាព លើ​ការងារ​ថែទាំ​ផ្លូវ​ជា​លក្ខណៈ​ខួប​ចំនួន ០៥ គម្រោង ដែលអនុវត្ត​ដោយ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​

កោះកុង ២១ តុលា ២០១៤៖ ឯកឧត្ដមទ្រី មេង រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការ កំណត់បុរេលក្ខណៈសម្បត្តិ វាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១៦-១៧ ខែតុលា ឆ្នាំ២០១៤ បានដឹកនាំ គណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារថែទាំផ្លូវ…

ក្រសួង​អភិវឌ្ឍន៍​ជនបទ​រៀបចំ​​បណ្ដុះបណ្ដាល​​ស្ដីពី ការ​ពង្រឹង​​សមត្ថភាព​​អនុវត្ត​​ថវិកា​​កម្មវិធី នៅ​​ខេត្ត​​ព្រះសីហនុ

ព្រះសីហនុ ២១ តុលា ២០១៤៖ នាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការពង្រឹងសមត្ថភាព អនុវត្តថវិកាកម្មវិធី នៅសណ្ឋាគារឆ្នេរជនសារ ខេត្តព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍…

សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន​កិច្ចប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប​ លើកទី១០ ថ្ងៃ​ទី​១៦-១៧ ខែ​តុលា ឆ្នាំ​២០១៤ នៅ​ទីក្រុង​មីឡុងសាធារណរដ្ឋ​អីុតាលី​ ស្ដីពី​ «ភាព​ជា​ដៃគូ​ទទួល​ខុសត្រូវ​សម្រាប់​កំណើន​ដោយ​ចិរភាព​និង​សន្តិសុខ​»

ទាញយកសេចក្ដីថ្លែងការណ៍

សិក្ខា​សា​លា​ស្ដីពី​ការ​កសាង​ប្លង់​គោល​ និង​ការ​ប្រើ​ប្រាស់​ដី​ក្រុង​កែប ខេត្ត​កែប

កែប ២០ តុលា ២០១៤៖ នៅសាលាខេត្តកែប កាលពីរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ មានរៀបចំ សិក្ខាសាលាស្តីពីការផ្ទៀងផ្ទាត់ទិន្នន័យនៃគម្រោងកសាងប្លង់គោលប្រើប្រាស់ដី និងផែនការប្រើប្រាស់ដីក្រុងកែប ដែលរៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ឯកឧត្ដម កែន សត្ថា អញ្ជើញ​ចែក​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជា​ពល​រដ្ឋ​ក្នុងសង្កាត់ ទាំង០៣ របស់ក្រុងកែប

កែប ២០ តុលា ២០១៤៖ នៅក្នុងបរិវេណវត្តកំពង់ត្រឡាច សង្កាត់ព្រៃធំ នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៤ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប បានអញ្ជើញជាអធិបតីក្នុងពិធីចែក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋចំនួន៥៥០នាក់ ដែលមកពី០៧ភូមិ ក្នុងសង្កាត់ ទាំង០៣ របស់ក្រុងកែប។

ប្រជុំ​លើកកម្ពស់​ការ​អនុវត្ត​ការងារ​អត្តសញ្ញាណកម្ម​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព

កណ្ដាល ១៧ តុលា ២០១៤៖ កាលពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៤ ប្រតិភូអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ដឹកនាំដោយលោក ប្រ៉ុក ម៉ៃឧត្តម អគ្គនាយករង នៃអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម បានជួបពិភាក្សាជាមួយឯកឧត្ដម នូ សាខន អភិបាលរងខេត្តកណ្ដាល…