ផ្លូវ​បេតុង​ ០៤​ខ្សែ​ និង​ប្រលាយ​មួយ​ខ្សែ​ក្នុង​ខណ្ឌ​ដង្កោ​ ត្រូវ​បាន​បើក​ការដ្ឋាន​សាង​សង​

ភ្នំពេញ ៣០ តុលា ២០១៤៖ ផ្លូវបេតុងចំនួន ០៤ ខ្សែក្នុងសង្កាត់ព្រៃស សង្កាត់ព្រៃវែង និងសង្កាត់ ក្រាំងពង្រ ខណ្ឌដង្កោ និងប្រលាយមួយខ្សែ ត្រូវបានបើកការដ្ឋានស្ថាបនា កាលពីព្រកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ក្រោមអធិបតីភាពលោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ។

កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ និង​លើក​ទិសដៅ​ អនុវត្ត​បន្ត​របស់​ក្រុមការងារ​ថ្នាក់ខេត្ត​ចុះ​ជួយ​មូលដ្ឋាន​ក្រុង ស្រុក​

កំពត ២៨ តុលា ២០១៤៖ ដើម្បីស្វែងរកមធ្យោបាយដោះស្រាយបញ្ហាដែលប្រជាពលរដ្ឋកំពុងជួប ប្រទះ ព្រមទាំងដើម្បីបូកសរុបលទ្ធផលការងារ និងលើកទិសដៅអនុវត្តបន្តរបស់ក្រុមការងារថ្នាក់ ខេត្តចុះជួយមូលដ្ឋានក្រុងស្រុកក្នុងការត្រួតពិនិត្យ គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា…

ធនាគារអភិវឌ្ឍន៍អាស៊ីផ្តល់ជំនួយនិងកម្ចី ៩៩ លានដុល្លារ(ភ្នំពេញប៉ុស្តិ៍)

ភ្នំពេញ ២៨ តុលា ២០១៤៖ ធនាគារអភិវឌ្ឍន៍អាស៊ី ADB កាលពីម្សិលមិញ បានផ្តល់ជំនួយឥត សំណង និងប្រាក់កម្ចីសរុបចំនួន ៩៩ លាន ដុល្លារសហរដ្ឋអាមេរិក សម្រាប់គម្រោងអភិវឌ្ឍន៍ចំនួន ៣ គឺលើការកែលម្អផ្លូវជនបទ នៃកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ រួមនឹងគម្រោងកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយតាមសហគមន៍។

ប្រជាពលរដ្ឋ​នៅ​ស្រុក​កំពង់លែង​ ចង់​ឱ្យ​បន្ត​វេទិកា​សាធារណៈ​ជា​ប្រចាំ (AKP)

កំពង់ឆ្នាំង ២៧ តុលា ២០១៤៖ តំណាងប្រជាពលរដ្ឋជាច្រើននាក់បានលើកឡើង អំពីក្តីកង្វល់របស់ពួកគាត់ នៅក្នុងវេទិកាសាធារណៈនៅវត្តពោធិ៍ ស្ថិតក្នុងឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៤។

គណនេយ្យភាព​សង្គម​ ជា​ឧបករណ៍​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​ដល់​ការ​ពង្រឹង​អភិបាលកិច្ច​តាម​បែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់​ក្រោម​ជាតិ​

ភ្នំពេញ ២៧ តុលា ២០១៤៖ គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍៣គឺ ការទទូលបានព័ត៌មាន ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ និងការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សាធ្វើអោយមាន ភាពប្រសើរឡើង។

រដ្ឋបាល​ខេត្ត​កែប ​ផ្សព្វ​ផ្សាយ​លិខិត​ស្ដីពី​ការ​កែ​សម្រួល​ការ​វិភាជន៍​ធនធាន​មូលនិធិ​ឃុំ សង្កាត់​ ឆ្នាំ​២០១៥

កែប ២៧ តុលា ២០១៤៖ នៅសាលាខេត្តកែប ព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១៤ បានរៀបចំពិធីផ្សព្វផ្សាយលិខិត៧៣៨៩សហវ.អហក ស្ដីពីការកែសម្រួលការវិភាជន៍ធនធានមូលនិធិឃុំ សង្កាត់ឆ្នាំ២០១៥ ក្រោមអធិបតីភាព លោក អ៊ឹង ឆាយ អភិបាលរងខេត្តកែប។

ព្រឹទ្ធសភា​បើកចំហរ​ព័ត៌មាន​ និង​ផ្ដល់​ឱកាស​ឱ្យ​ប្រជាពលរដ្ឋ​ លើ​កយក​បញ្ហា​ដោយ​ផ្ទាល់​មក​ដោះស្រាយ​ (AKP)

ភ្នំពេញ ២៤ តុលា ២០១៤៖ ឯកឧត្តម សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា បានថ្លែងថាវេទិកា សាធារណៈអាចធ្វើឱ្យ ព្រឹទ្ធសភាអាចស្ដាប់មតិយោបល់ និងទទួលបានសំណូមពរ ក៏ដូចជាបញ្ហា ប្រឈមនានារបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ និងប្រជាពលរដ្ឋ សម្រាប់អនុវត្ដលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅថ្នាក់មូលដ្ឋានតាមរយៈការជួយរិះរកវិធីសាស្រ្ដ ដោះស្រាយបញ្ហាកង្វល់របស់ ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។

ការ​រៀបចំ​តារាង​វិភាគ​ស្ថានភាព​ការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ខេត្ត​ ៥ឆ្នាំ (២០១១-២០១៤) (CEN)

បន្ទាយមានជ័យ ២៤ តុលា ២០១៤៖ សាលាខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ បានរៀបចំ កិច្ចប្រជុំមួយស្តីពី ការរៀបចំតារាងវិភាគស្ថានភាពការអនុវត្តផែនការយុទ្ធសាស្រ្តខេត្ត ៥ឆ្នាំរំកោល (២០១១-២០១៤) ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ឆ្នាំ២០១៤-២០១៩ ខាងមុខ។

ខណ្ឌ៧មករា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ(រស្មីកម្ពុជា)

ភ្នំពេញ ២២ តុលា ២០១៤៖ ប្រធានក្រុមប្រឹក្សា និងអភិបាលខណ្ឌ៧មករា បានដាក់បញ្ជាឲ្យ សមត្ថកិច្ចពាក់ព័ន្ធរបស់ខណ្ឌធ្វើការបោសសម្អាត និងចាត់វិធានការម៉ឺងម៉ាត់ចំពោះល្បែងស៊ីសង បញ្ហាសណ្តាប់ធ្នាប់

លោក​ នុត ពុធដារ៉ា ចែក​​វិញ្ញាបនបត្រ​​សម្គាល់​ម្ចាស់​អចលនវត្ថុ​ ដល់​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រៃ​ស​

ភ្នំពេញ ២២ តុលា ២០១៤៖ ប័ណ្ណកាន់កាប់កម្មសិទ្ធិអចលនទ្រព្យគឺជាប័ណ្ណដែលបញ្ជាក់ពីភាព ស្របច្បាប់នៃការកាន់កាប់ដីធ្លី ដែលងាយស្រួលក្នុងការស្នើសុំសាងសង់ ការដាក់បន្ទុកដើម្បីខ្ចីប្រាក់ ពីធនាគារជាដើម។