ទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៣-២០២០
ភ្នំពេញ ៣១ មីនា ២០១៤៖ បណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការ ដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបាន ឱ្យដឹងថានៅក្នុងទិសដៅយុទ្ធសាស្ត្រនៃកំណែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា២០១៣-២០២០ គឺការត្រៀម អនុវត្តថវិកាកម្មវិធីពេញលេញ និងអនុវត្តសាកល្បងអង្គភាពថវិកា ឆ្នាំ២០១៥ ។