កិច្ចប្រជុំ​លើក​ទី​០២​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ការ​អនុវត្ត​ផែនការ​គណនេយ្យ​ភាព​សង្គម

ភ្នំពេញ ១៩ កុម្ភៈ ២០១៦៖ គណៈកម្មាធិការគ្រប់គ្រង ការអនុវត្តផែនការគណនេយ្យសង្គម បានបើកកិច្ច ប្រជុំលើកទី០២ នៅរសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំអគារមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច ក្រសួងមហាផ្ទៃ។

សម្តេចក្រឡាហោម ស ខេង ជំរុញអភិបាលខេត្តមណ្ឌលគិរីថ្មី ខិតខំអភិវឌ្ឍខេត្ត ខណៈប្រជាពលរដ្ឋរិះគន់ថា ខេត្តនេះអភិវឌ្ឍយឺត

មណ្ឌលគិរី ១៨ កុម្ភៈ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងជំរុញឲ្យអភិបាលខេត្តមណ្ឌលគិរីថ្មី លោក ស្វាយ សំអ៊ាង ខិតខំអភិវឌ្ឍខេត្តមណ្ឌលគិរី ឲ្យកាន់តែរីកចម្រើនថែមទៀត ខណៈដែលប្រជាពលរដ្ឋក្នុងខេត្តរិះគន់ថា…

សម្តេចក្រឡាហោម ស ខេង អញ្ជើញ​ប្រកាស​តែងតាំង​អភិបាល​ខេត្តមណ្ឌល​គិរីថ្មី

មណ្ឌលគិរី ១៨ កុម្ភៈ ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅម៉ោង ៨៖៣៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានអញ្ជើញប្រកាសតែងតាំងអភិបាលខេត្តមណ្ឌលគិរីថ្មី។ ពិធីប្រកាសតែងតាំងអភិបាលខេត្តថ្មីនេះ

នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡោម ស ខេង អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារ របស់រដ្ឋបាលខេត្តកណ្តាល

កណ្តាល ១៧ កុម្ភៈ ២០១៦៖ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈនេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅសំរាប់ឆ្នាំ២០១៦…

ក្រសួងទេសចរណ៍ចាប់ផ្ដើមអនុវត្ដន៍ផែនការបញ្ជ្រាបការ​យល់ដឹងដល់សាធារណជន លើបញ្ហាបរិស្ថានស្អាត និងសេវាកម្មល្អ

ភ្នំពេញ ១៥ កុម្ភៈ ២០១៦៖ ក្រសួងទេសចរណ៍ បានចាប់ផ្ដើមអនុវត្ដន៍ ផែនការបញ្ជ្រាបការយល់ដឹងជាសាធារណៈ ជុំវិញបរិស្ថានស្អាត និងសេវាកម្មទេសចរណ៍ល្អ ដោយសហការជាមួយក្រសួងព័ត៌មានក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជា និងវិស័យឯកជន ដើម្បីជួយគាំទ្រនិងលើកកម្ពស់ ទៅដល់វិស័យទេសចរណ៍នៅកម្ពុជា។

​កិច្ចប្រជុំ​គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះវិហារ

ព្រះវិហារ ១៥ កុម្ភៈ ២០១៦៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៦ មានរៀបចំកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តព្រះវិហារ  ក្រោមអធិបតីភាពលោក សុខ ហៃ អភិបាលរងខេត្ត និងជាប្រធានមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្ត…

សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារ សម្រាប់អនុវត្ត ឆ្នាំ២០១៦ ខេត្តព្រះវិហារ

ព្រះវិហារ ១៥ កុម្ភៈ ២០១៦៖ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៦នេះ នៅសាលប្រជុំសាលាខេត្តព្រះវិហារមានរៀបចំ សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៦ របស់រដ្ឋបាលខេត្តព្រះវិហា…

បើកការដ្ឋានសាងសង់ស្ពានបេតុងប្រវែង១៥០ម៉ែត្រនៅផ្លូវលេខ៧៣​

ភ្នំពេញ ១៥ កុម្ភៈ ២០១៦៖ ពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងសរសៃដែកប្រវែង  ១៥០ម៉ែត្រ ស្ថិតនៅលើផ្លូវលេខ៧៣ ចន្លោះឃុំឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ និងឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានប្រារព្ធធ្វើនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់

កិច្ចប្រជុំ​ជាមួយ​តំណាង​សហភាព​អឺរ៉ុប ដើម្បី​រៀបចំ​កម្មវិធី​បន្ទាប់

ភ្នំពេញ ៩ កុម្ភៈ ២០១៦៖  លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំនាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប ដើម្បីពិភាក្សាអំពីការចាប់ផ្តើមបេសកកម្មនៃការរៀបចំកម្មវិធី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅដំណាក់កាលបន្ទាប់របស់។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោម

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យស្ថាប័ន ក្រសួង និងអាជ្ញាធរ ដោះស្រាយបញ្ហារបស់ពលរដ្ឋ ដែលរាយការណ៍នៅលើទំព័រ Facebook នាយករដ្ឋមន្រ្តី

ភ្នំពេញ ៨ កុម្ភៈ ២០១៦៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានចេញលិខិតណែនាំ ដោយបញ្ជាឱ្យស្ថាប័ន ក្រសួងជំនាញ និងអាជ្ញាធរមូលដ្ឋាន យកចិត្តទុកដាក់ដោះស្រាយបញ្ហានានា របស់ប្រជាពលរដ្ឋ ដែលបានរាយការណ៍ នៅលើបណ្តាញសង្គម Facebook នាយករដ្ឋមន្រ្តី ឱ្យទាន់ពេលវេលា។