ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​អភិបាល​ខេត្ត​ស្វាយរៀង (គេហទំព័រដើមអម្ពិល)

ស្វាយរៀង ២៤ មីនា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្ដីទី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាល ខេត្តស្វាយរៀង …

សាលា​រាជធានី​ភ្នំពេញ ចាប់​ផ្ដើម​ពន្លឿន​ការ​ស្ថាបនា ផ្លូវ​អាកាស​ថ្មើរជើង​ជា​លើក​ដំបូង​ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៤

ភ្នំពេញ ២៣ មីនា ២០១៦៖ សាលារាជធានីភ្នំពេញ បានប្រកាសចាប់ផ្ដើមពន្លឿនការស្ថាបនា ផ្លូវអាកាសថ្មើរជើងជាលើកដំបូងនៅតំបន់ទីប្រជុំជនខាងមុខវិទ្យាល័យជម្ពូរវ័ន្តតាមបណ្ដោយផ្លូវជាតិ លេខ៤ដើម្បីដោះស្រាយបញ្ហាស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ខណៈពេលប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់ផ្លូវ។

សម្តេចក្រឡាហោ ស ខេង ចុះត្រួតពិនិត្យការដ្ឋានសាងសង់ផ្លូវខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ឡាវ

ស្ទឹងត្រែង ២៣ មីនា ២០១៦៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៦ គណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចក្រឡាហោ ស ខេង តំណាងដ៏ ខ្ពង់ខ្ពស់ សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃ ព្រះរាជណាចក្រកម្ពុជា

នាយករដ្ឋមន្រ្តីស្តីទី អញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង អភិបាលខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ ២២ មីនា ២០១៦៖ រសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្រ្តីស្តីទី នៃកម្ពុជា បានអញ្ជើញជាអធិបតី ដើម្បីប្រកាសផ្ទេរភារកិច្ចអភិបាលខេត្តកំពង់ស្ពឺ។

ព្រឹកនេះ សម្តេចក្រឡាហោម ស ខេង អញ្ជើញប្រកាសចូលកាន់តំណែង អភិបាលខេត្តកំពត លោក ចាន់ ចេស្តា ជំនួសលោក ខូយ ឃុនហ៊ួរ

កំពត ២២ មីនា ២០១៦៖ នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦នេះ នាយករដ្ឋមន្ត្រីស្តីទី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីភាព

សម្ដេច​តេ​ជោ​ មានប្រសាសន៍ថា រយៈពេល១០ឆ្នាំ នៃ​ការអនុវត្ត​កម្មវិធី​កែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ​រាជរដ្ឋាភិបាល បាន​កសាង និង សម្រេច​បានជា​សារវន្ត នូវមូលដ្ឋាន​នៃ «​ភាព​ជឿ​ទុកចិត្ត​នៃ​ថវិកា​»

ភ្នំពេញ ២១ មីនា ២០១៦៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវមោទនភាពថា ក្នុងរយៈពេល១០ឆ្នាំ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ រាជរដ្ឋាភិបាល បានកសាង និង សម្រេចបានជាសារវន្តនូវមូលដ្ឋាននៃ «ភាពជឿទុកចិត្តនៃថវិកា» និង បានបង្កើន «គណនេយ្យភាពហិរញ្ញវត្ថុ» ក្នុងការរៀបចំការអនុវត្ត និង ការត្រួតពិនិត្យវាយតម្លៃលើការអនុវត្តថវិកា។

តើអ្វីជា​វិមជ្ឈការ​ហិរញ្ញវត្ថុ?

វិមជ្ឈការហិរញ្ញវត្ថុ គឺសំដៅដល់ការប្រគល់នូវការទទួលខុសត្រូវ និងអំណាចដល់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការធ្វើសេចក្ដីសម្រេចចិត្តលើការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ធនធានរបស់ខ្លួនតាមឆន្ទានុសិទ្ធិ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋមូលដ្ឋានម្ចាស់ឆ្នោត។

សេចក្តី​​ប្រកាស​​ព័ត៌​មាន ស្តីពី​​លទ្ធ​​ផល​នៃ​សម័យ​​ប្រជុំ​​ពេញ​​អង្គគណៈ​​រដ្ឋ​មន្ត្រី ថ្ងៃទី ១៨ ខែ មីនា ឆ្នាំ ២០១៦

                                                        … អានបន្ត

ឯកសារបច្ចេកទេសស្តីពីការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ទាញយកឯកសារបច្ចេកទេស ឯកសារបណ្តុះបណ្តាលស្តីពីការអនុវត្តមុ … អានបន្ត

ការ​​បណ្តុះ​​បណ្តាល​​ បសុពេទ្យ​​ភូមិ​​ដំបូង​​នៅ​កម្ពុជាអភិរក្ស​​សត្វ​សេះ

ភ្នំពេញ ១៨ មីនា ២០១៦ ៖ ដោយផ្អែកលើហេតុផលចង់ពង្រីកការយល់ដឹងពីសារសំខាន់ ឬក្តីស្រលាញ់ដើម្បីអភិរក្សសត្វសេះឲ្យមានចំនួននៅថេរ ឬកើនឡើងវិញនោះ អង្គការថែរក្សា និងសង្គ្រោះសត្វសេះនៅកម្ពុជា (CPWO) សហការនឹងអង្គការ LPWF មានមូលដ្ឋាននៅថៃបើកសិក្ខាសាលាបណ្តុះបណ្តាលបសុពេទ្យភូមិលើកទី ១ នៅឯមជ្ឈមណ្ឌលកីឡា និងសណ្ឋាគារស៊ីស៊ីស៊ី (CCC)…

ADB គ្រោង​ផ្ដល់​ជំនួយ​សម្រាប់​ប្រព័ន្ធ​ គ្រប់គ្រង​អត្តសញ្ញាណប័ណ្ណ នៅ​កម្ពុជា (គេហទំព័រ​ដើម​អម្ពិល)

ភ្នំពេញ ១៧ មីនា ២០១៦៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានគម្រោងផ្តល់ជំនួយ ដល់ក្រសួងមហាផ្ទៃ សម្រាប់បង្កើតប្រព័ន្ធគ្រប់គ្រងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅកម្ពុជា ខណៈដែលកម្ពុជាបានឯកភាពយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរធ្វើជាប័ណ្ណបញ្ជាក់សម្រាប់បោះឆ្នោត នាពេលខាងមុខ។

ថ្នាក់​ដឹកនាំ​ស្ត្រី​មកពី​ក្រសួង​ ស្ថាប័ន​ចំនួន​៣០ ​​ចូលរួម​វគ្គ​បណ្តុះបណ្តាល ​នៅ​សាលា​ភូមិន្ទ​រដ្ឋបាល​

ភ្នំពេញ ១៥ មីនា ២០១៦៖ ថ្នាក់ដឹកនាំស្ត្រីមកពីក្រសូង ស្ថាប័នចំនួន៣០ ត្រូវបានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលនៅសាលាភូមិន្ទរដ្ឋបាល កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ដែលរៀបចំឡើងតាមរយៈសាលាភូមិន្ទរដ្ឋបាល សហការជាមួយក្រសួងមុខងារសាធារណៈ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បីបំពាក់បំប៉នសម្រាប់ធ្វើបច្ចុប្បន្នភាពចំណេះដឹង។