ការប្រែប្រួលអាកាសធាតុទាមទារឲ្យមានការយកចិត្តទុកដាក់ដោះស្រាយ និង​ឆ្លើយតប​ឲ្យបាន​ទាន់​ពេល​វេលា

ព្រះសីហនុ ២៩ មេសា ២០១៦៖ ការប្រែប្រួលអាកាសធាតុ មានផលប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ ទៅលើថ្នាក់មូលដ្ឋាន រួមមាន ផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេស ជីវ:ភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅជនបទ

ស្រប​ពេល​នឹង​ការ​ផ្ទេរ​មុខងារ​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ បរិយា​ប័ន្ន និង​សមធម៌​សង្គម​កាន់​តែ​ត្រូវ​យកចិត្ត​ទុកដាក់​

ភ្នំពេញ ២៧ មេសា ២០១៦៖ ឯកឧត្តម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិលេខាធិការដ្ឋាន គ.ជ.អ.ប មានប្រសាសន៍ថា ឆ្នាំ២០១៦នេះ គឺជាឆ្នាំដែលមានក្រសួងកាន់តែច្រើនត្រូវផ្ទេរមុខងារ និងធនធានទៅរដ្ឋបាលក្រុង ស្រុក ដើម្បីលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព ដូចនេះរដ្ឋបាលក្រុង ស្រុកចាំបាច់ត្រូវពិនិត្យលើបរិយាប័ន្ន និងសមធម៌សង្គមដោយត្រូវប្រាកដថារាល់សេវា ឬផែនការអភិវឌ្ឍន៍ដែលលើកឡើងក្នុងមូលដ្ឋានគឺផ្តល់ប្រយោជន៍ដល់ក្រុមជនងាយរងគ្រោះ ជនជាតិដើមភាគតិច ពិសេសស្ត្រី និងកុមារ…

ប្រព័ន្ធ​​ត្រួត​ពិនិត្យ​​ផ្ទៃ​​ក្នុង​​រដ្ឋ​បាល​ក្រុង ស្រុក ខណ្ឌ ជួយ​​ឲ្យ​​កា​រ​​សម្រេច​ចិត្ត​​​​មាន​​​ប្រសិទ្ធ​​ភាព​​ខ្ពស់

កំពង់ចាម ២៧ មេសា ២០១៦៖ “ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ” គឺជាចំណងជើង របស់កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ សម្រាប់អនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។

អាជ្ញាធរ​ខណ្ឌ​មានជ័យ បើក​ការដ្ឋាន​ពង្រីក​ផ្លូវ​មួយ​ខ្សែ នៅ​សង្កាត់​ចាក់​អង្រែលើ

ភ្នំពេញ ២៥ មេសា ២០១៦៖ អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែស្ថិតនៅភូមិព្រែកតាគង់៣ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ដោយមានប្រជាពលរដ្ឋចូលរួមប្រមាណ៣០០នាក់។

អគារ​រដ្ឋបាលថ្មីជួយសម្រួលការលំបាក​របស់​រដ្ឋបាល​ស្រុក​កោះ​ញែក

រតនគិរី ២៥ មេសា ២០១៦៖ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលស្រុកកោះញែក ខេត្តរតនគិរី មានការលំបាកក្នុងការអនុវត្តការងារ ដោយពុំមានអគាររដ្ឋបាលសមរម្យសម្រាប់អនុវត្តការងារ។

ក្រសួង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្ដីពី​ការ​រៀបចំ​ដាក់​ព្រៃ​ផ្ដល់​ផល​ចំនួន០​៥ ជា​តំបន់​ការ​ពារ​ធម្មជាតិ

ភ្នំពេញ ២៥ មេសា ២០១៦៖ ក្រសួងបរិស្ថាន សហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ នេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពី «ការរៀបចំដាក់ព្រៃឡង់ ព្រៃក្រវាញខាងត្បូង ព្រៃព្រះរកា ព្រៃសៀមប៉ាងខាងលិច និងព្រៃវ៉ឺនសៃ ជាតំបន់ការពារធម្មជាតិ»។

គម្រោង​​តាមដាន​​ដំណោះស្រាយ​​បញ្ហា​​តាម​​រយៈ​​បច្ចេកវិទ្យា​​លើក​​កម្ពស់​​ការ​​ទទួល​​ខុស​ត្រូវ​​របស់​​រដ្ឋបាល​​ថ្នាក់​​ក្រោម​​ជាតិ​

ភ្នំពេញ ២២ មេសា ២០១៦៖ គោលបំណងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពឆ្លើយតបយ៉ាងមានប្រសិទ្ធភាពនៅនឹងកង្វល់អាទិភាពរបស់ ប្រជាពលរដ្ឋដែលបានលើកឡើង ហើយគម្រោងTRANSMIT ជាយុទ្ធសាស្ត្រសំខាន់មួយក្នុងការសម្រេចគោលបំណងនេះ…

អភិបាល​រាជធានី​ភ្នំពេញ​ ជំរុញ​ឲ្យ​អភិបាលខណ្ឌ​ទាំង​១២​លើកកម្ពស់​ ការ​ទទួល​ខុសត្រូវ​លើ​ការ​ជួសជុល​ផ្លូវ និង​លូ​នៅ​មូលដ្ឋាន​របស់​ខ្លួន

ភ្នំពេញ ២២ មេសា ២០១៦៖ ឯកឧត្ដមប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រកាសប្រគល់ការងារមួយចំនួនទៅឲ្យអភិបាលខណ្ឌទាំង១២ទទួលខុសត្រូវលើការជួសជុលកែលំអផ្លូវ និង លូនៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងនោះរាល់ការចំណាយលើការជួសជុលផ្លូវ និង លូ នេះសាលារាជធានីភ្នំពេញជាអ្នកចំណាយទាំងស្រុង។

ពិធី​ប្រគល់ទទួល​អគារ​រដ្ឋបាល និង​អគារសាលប្រជុំសាលាស្រុកកែវសីម៉ា

មណ្ឌលគិរី ២១ មេសា ២០១៦៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅសាលាស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី មានប្រារព្វពិធីប្រគល់ទទួលអគាររដ្ឋបាល និងអគារសាលប្រជុំ ព្រមទាំងដាំដើមឈើ…

អភិបាល​ខេត្ត​កណ្ដាល អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​អភិបាល​ស្រុក​ស្អាង និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារ​រដ្ឋបាល​ស្រុក​ស្អាង

កណ្ដាល ២១ មេសា ២០១៦៖ ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលស្រុកស្អាង បានប្រព្រឹត្តិទៅនាថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។