ក្រសួងមហាផ្ទៃ​ជំរុញ​ការ​ដំឡើង​ថ្នាក់ និង​ឋានន្តរ​ស័ក្ដិ​ ជូន​ដល់​មន្ត្រីរាជការ

ភ្នំពេញ ២២ មិថុនា ២០១៦៖ ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្ដល់ផលប្រយោជន៍នានាជូនដល់មន្ត្រីរាជការគ្រប់រូបដែលបំពេញការងារសម្រេចបានស្នាដៃជូនអង្គភាព។ ការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិនេះ ធ្វើឡើងផ្អែកលើលទ្ធផលការងារដែលបានកំណត់នៅក្នុងលក្ខខណ្ឌការងាររបស់មន្ត្រីរាជការម្នាក់ៗ និងផ្អែកលើគោលការណ៍ប្រសិទ្ធភាព តម្លាភាព សមធម៌ និងអព្យាក្រឹត្យភាព។

(វីដេអូ)៖​ ឯកឧត្តម ប្រាក់ សំអឿន អគ្គ​នាយក នៃ​អគ្គ​នាយក​ដ្ឋាន​រដ្ឋបាល ក្រសួងមហាផ្ទៃ ថ្លែងអំពីការដំឡើង​ឋានន្តរ​ស័ក្តិ​ជូន​មន្ត្រី​រាជការ​ស៊ីវិល

ទស្សនាវីដេអូទីនេះ។

សម្តេច​ក្រឡាហោម ស ខេង ​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​ស្វីស

ភ្នំពេញ ២០ មិថុនា ២០១៦៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានចេញទៅបំពេញទស្សនកិច្ចនៅប្រទេសស្វីស ក្នុងគោលបំណង ដើម្បីស្វែងយល់ពីដំណើរ ការអនុវត្តប្រជាធិបតេយ្យ និង ការគ្រប់គ្រងបែងចែកអំណាចរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅក្នុងប្រទេសស្វីស។

ឯកឧត្តម​អភិបាលខេត្តកណ្តាល៖ មេឃុំ ចៅសង្កាត់ចាំបាច់ត្រូវ​ការសមត្ថ​ភាព​ភាព​ជា​អ្នក​ដឹកនាំ

កណ្តាល ២០ មិថុនា ២០១៦៖ ឯកឧត្តម ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដើម្បីបំពេញកិច្ចការឲ្យទទួលបានជោគជ័យ  មេឃុំ ចៅសង្កាត់ ដែលជាមេដឹកនាំកើតឡើងដោយការបោះឆ្នោតសកល មានការគាំទ្រពីប្រជាពលរដ្ឋ ហើយ…

ក្រសួង​សាធារណការ​សាកល្បង​ដាក់​បញ្ចូល​ការ​ប្រែប្រួល​អាកាសធាតុ ទៅ​ក្នុង​ផែនការ​និង​ថវិកា​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧

ភ្នំពេញ ១៧ មិថុនា ២០១៦៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ បានឯកភាពសាកល្បងដាក់បញ្ចូលការប្រែប្រួលអាកាសធាតុទៅក្នុងផែនការនិងថវិការបស់ខ្លួនសម្រាប់ឆ្នាំ២០១៧ ដើម្បីធ្វើឱ្យគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមានភាពធន់នឹងអាកាសធាតុ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ ចុះ​ថ្ងៃ​ទី​១៥ ខែ​មិថុនា ឆ្នាំ២០១៦ ស្ដីពី​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុក

ទាញយកសេចក្ដីប្រកាសព័ត៌មាន

ការ​ដេញ​ថ្លៃ​គម្រោង​មូលនិធិ​ឃុំ៥ នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់​ចាម

ស្ទឹងត្រង់-កំពង់ចាម ១៥ មិថុនា ២០១៦៖ ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ បានរៀបចំការដេញថ្លៃគម្រោងមូលនិធិឃុំ ដែលមានឃុំចូលរួមចំនួន៥ឃុំគឺ៖ ឃុំមេសរជ្រៃ ឃុំខ្ពបតាងួន ឃុំព្រះអណ្តូង ឃុំអារក្សត្នោត និងឃុំដងក្តារ ដែលប្រព្រឹត្តទៅនៅនៅសាលាឃុំមេសរជ្រៃ ។

កំណែ​ទម្រង់​វិមជ្ឈការ វិសហ​មជ្ឈការ​នៅ​ថ្នាក់​ឃុំ សង្កាត់​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​មូលដ្ឋាន

បន្ទាយមានជ័យ ១៥ មិថុនា ២០១៦៖ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភាបានមានប្រសាសន៍ថា កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ឃុំ សង្កាត់ បានជួយជំរុញដល់ការអភិវឌ្ឍមូលដ្ឋាននិងការចូលរួមកាត់បន្ថយភាពក្រីក្រ។

ធនាគារ​ពិភពលោក​ ផ្ដល់​ជំនួយ​១៣០​លាន​ដុល្លារ ប្រតិបត្តិការ​លើ​គម្រោង​ចំនួន​៤

ភ្នំពេញ ១០ មិថុនា ២០១៦៖ ធនាគារពិភពលោក (WB) បានសម្រេចផ្ដល់នូវជំនួយហិរញ្ញប្បទានប្រមាណ ១៣០លានដុល្លារ សហរដ្ឋអាមេរិក ដើម្បីធ្វើសហប្រតិបត្តិការលើគម្រោងធំៗចំនួន៤នៅក្នុងប្រទេសកម្ពុជា។

ក្រសួង​៥សម្រេចចិត្តផ្ទេរ​មុខងារ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ១០ មិថុនា ២០១៦៖  ក្រសួង៥បានសម្រេចចិត្តផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមមាន ក្រសួងអប់រំ ក្រសួងសុខាភិបាល ក្រសួងអភិវឌ្ឍជនបទ ក្រសួងសង្គមកិច្ច និងក្រសួងបរិស្ថាន។ នេះបើតាមការបង្ហាញក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៦។

សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​មហាផ្ទៃ​​លេខ​៩៧១សជណ ចុះ​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៦​ ស្ដីពី​ការ​រៀបចំ​បញ្ជី​បច្ចុប្បន្នភាព​ស្មៀន​ឃុំ សង្កាត់ នៅ​ទូទាំង​ប្រទេស

ទាញយកសេចក្ដីជូនដំណឹង

សេចក្ដី​ណែនាំ​លេខ០១២​សណន ចុះ​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៦ ស្ដីពី​ការ​ដំឡើង​ថ្នាក់​ និង​ឋានន្តរស័ក្តិ​ជូន​មន្ត្រីរាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ សម្រាប់​ឆ្នាំ​២០១៦

ទាញយកសេចក្ដីណែនាំ