សេចក្ដីព្រាងបឋមនៃវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិត្រូវបានដាក់ជូនភាគីពាក់ព័ន្ធដើម្បីពិគ្រោះយោបល់
ភ្នំពេញ ២៥ មេសា ២០១៧៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិក្រោមអធិបតីភាពបើកសិក្ខាសាលាដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ដែលប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ…