អភិបាល​ខេត្ត​កំពង់ឆ្នាំង​ អញ្ជើញ​សាក​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ និង​ត្រួត​ពិនិត្យ​ការសាងសង់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ធារាសាស្ត្រ​អាចាំង

កំពង់ឆ្នាំង ២១ វិច្ឆិកា ២០១៤៖ ឯកឧត្ដមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពីឃុំអញ្ចាញរូង ឃុំពេជចង្វារ និងឃុំពពេល នៃស្រុកបរិបូណ៌ ដើម្បីពន្យល់បកស្រាយនូវបញ្ហាចម្ងល់ទាំងឡាយដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាំង ក្នុងស្រុកបរិបូណ៌ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។

​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៦ អាណត្តិទី២ របស់​ក្រុមប្រឹក្សា​ខេត្ត​កែប

កែប ២១ វិច្ឆិកា ២០១៤៖ អនុវត្តតាមប្រតិទិននៃកិច្ចប្រជុំសាមញ្ញប្រចាំខែរបស់ក្រុមប្រឹក្សាខេត្តកែប នាព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តបានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី២ ក្រោមអធិបតីភាព ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សា…

ប្រកាសលេខ៣០២៨ ប្រក របស់​ក្រសួងមហាផ្ទៃ ចុះថ្ងៃទី១៥ សីហា ២០១៤ ស្តីពីរចនាសម្ព័ន្ធ​នាយកដ្ឋានអត្រានុកូលដ្ឋាន និងតួនាទី ភារកិច្ចរបស់ការិយាល័យ​ចំណុះ

ទាញយកឯកសារនៅទីនេះ។ cr_department_structure

អង្ករ​ផ្កា​រំដួល​កម្ពុជា​ទទួល​បាន​ចំណាត់​ថ្នាក់​អង្ករ​ល្អ​ជាង​គេ​នៅលើ​ពិភពលោក (AKP)

ភ្នំពេញ ២១ វិច្ឆិកា ២០១៤៖ អង្ករក្រអូបផ្ការំដួលរបស់កម្ពុជា បានបន្តលើកកេរ្តិ៍ឈ្មោះប្រទេស កម្ពុជាឱ្យល្បីល្បាញកាន់តែខ្លាំងឡើងនៅលើឆាកអន្តរជាតិ តាមរយៈការឈ្នះពានរង្វាន់អង្ករល្អជាងគេ នៅលើពិភពលោក ដែលមានក្រុមហ៊ុនចំនួន៥០០ មកពី៣៧ប្រទេសចូលរួមក្នុងពិធីប្រកាសលទ្ធផល The Best Rice ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភូគីត្រាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៤។

ពិធី​សម្ពោធ​សមិទ្ធផល​ក្នុង​សាលា​បឋមសិក្សា​មិត្តភាព​កម្ពុជា-ប៉ូឡូញ ជ័យ​មង្គល

កណ្ដាល ២១ វិច្ឆិកា ២០១៤៖ អាគារសិក្សាចំនួន៥ខ្នង ស្មើនិង១៣បន្ទប់ រួមទាំងសម្ភារៈសិក្សាមួយចំនួនទៀតដែលជាជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងប្រជាជនប៉ូឡូញ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាមិត្តភាពកម្ពុជា ប៉ូឡូញជ័យមង្គល ដែលស្ថិតនៅក្នុងឃុំសំរោងធំ ស្រុកកៀនស្វាយ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១។

អនុក្រឹត្យលេខ ២៨៥អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤របស់រាជរដ្ឋាភិបាលស្តីពី ការជ្រើសរើស ការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារជាជម្រើសដោយក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ

ទាញយកអនុក្រឹត្យ

អនុក្រឹត្យលេខ ២៨៦អនក្រ.បក ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាលស្តីពី នីតិវិធីសម្រាប់ការរៀបចំ ការកែប្រែ និងការលុបចោលដីការបស់ក្រមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

ទាញយកអនុក្រឹត្យ

វេទិកា​ផ្សព្វផ្សាយ​ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត

បន្ទាយមានជ័យ ២០ វិច្ឆិកា ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ត្រូវបានប្រព្រឹត្តទៅ នៅសាលាស្រុកថ្មពួក កាលពីថ្ងៃទី ១៨ខែវិច្ឆិកា ឆ្នាំ២០១៤។