ស្រុកស្ទឹងត្រង់បូកសរុបរបាយការណ៍ឆ្នាំ២០១៤ និងលើកទិសដៅឆ្នាំ២០១៥

កំពង់ចាម ០៥ មករា ២០១៥៖ ដើម្បីធ្វើការបូកសរុបការងារសម្រាប់ឆ្នាំ២០១៤ និងលើកទិសដៅថ្មីសម្រាប់ឆ្នាំ២០១៥ សាលាស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ មានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍ឆ្នាំ២០១៤ និងទិសដៅ ឆ្នាំ២០១៥…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទី១ អាណត្តិទី២ របស់ស្រុកសៀមប៉ាង

ស្ទឹងត្រែង ០៥ មករា ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លើកទី១ អាណត្តទី២ សម្រាប់ស្រុកសៀមប៉ាង បានប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ០៨:៣០ ព្រឹក នៅទីធ្លាវត្តសៀមប៉ាង ខេត្តស្ទឹងត្រែង ក្រោមអធិបតីភាព លោកជំទាវ កុត ប៊ុនមី សមាជិកក្រុមប្រឹក្សាខេត្ត…

ព្រះរាជក្រឹត្យ លេខនស/រកត/១២១៤/១៤៩៣ ចុះ​ថ្ងៃទី​៣០ ធ្នូ ២០១៤ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ

ទាញយកឯកសារ។ 

សម្តេចតេជោអបអរសាទរចំពោះសមិទ្ធផលឆ្នាំ២០១៤

ភ្នំពេញ ២ មករា ២០១៥៖ ដោយបានបង្ហាញថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា មានសេចក្តីរីករាយ ក្នុងការចូលរួម ការប្រារព្ធ ពិធីបុណ្យចូលឆ្នាំសកល២០១៥ជាមួយ នឹងពិភពលោក ទាំងមូល សម្តេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន សម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផលនានា ដែលសម្រេច បានតាម រយៈការខិតខំ ប្រឹងប្រែង របស់គ្រប់ភាគី ពាក់ព័ន្ធទាំងរដ្ឋ និងឯកជននោះ។

ក្រសួងបរិស្ថានសម្រេចបានសមិទ្ធផល ជាច្រើននៅក្នុងឆ្នាំ២០១៤

ភ្នំពេញ ២ មករា ២០១៥៖ នៅក្នុងឆ្នាំ ២០១៤ ដោយមាន កិច្ចខិតខំប្រឹងប្រែង រួមគ្នា រវាងថ្នាក់ ដឹកនាំគ្រប់ លំដាប់ថ្នាក់ ព្រមទាំងមន្ត្រីរាជការ ក្រោមឱវាទនោះ បាន ធ្វើឱ្យក្រសួងបរិស្ថាន សម្រេចបាន នូវសមិទ្ធផលជា ច្រើន ដែលគួរជា ទីមោទនភាព នោះ។

ក្រុមប្រឹក្សា​ខេត្ត​បន្ទាយមានជ័យ​ ប្រជុំ​សាមញ្ញ​លើក​ទី​៧​ អាណត្តិទី២

បន្ទាយមានជ័យ ៣១ ធ្នូ ២០១៤៖ ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្ដមអ៊ុង អឿន បាន មានប្រសាសន៍ថា កិច្ចប្រជុំសាមញ្ញលើកទី៧អាណត្តិទី២របស់ក្រុម ប្រឹក្សាខេត្តនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤នេះ ពិតជាទទួលបានលទ្ធផលល្អ ប្រសើរ ដោយបានធ្វើការពិនិត្យពិភាក្សា និងអនុម័តលើកំណត់ហេតុស្តីពីកិច្ចប្រជុំសាមញ្ញលើកទី៦អាណត្តិទី២របស់ក្រុមប្រឹក្សាខេត្ត…

វេទិកា​ថ្នាក់​ជាតិ​ស្ដីពី​ការ​គ្រប់គ្រង​ដីធ្លី និង​ធនធាន​ធម្មជាតិ

ភ្នំពេញ ៣១ ធ្នូ ២០១៤៖ អង្គការសង្គមស៊ីវិល និងតំណាងរាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២៤-២៥ ខែធ្នូ ឆ្នាំ២០១៤ បានសហការរៀបចំវេទិកាថ្នាក់ជាតិស្ដីពីការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិដើម្បីចែករំលែកបទពិសោធន៍ល្អៗនៃការអនុវត្តគម្រោងគ្រងដីធ្លី ធនធានធម្មជាតិ ពិភាក្សាលើបញ្ហាប្រឈមនានា ដើម្បីពង្រឹងភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្នុងការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ។

គណៈកម្មការ​អន្តរក្រសួង​ ពិនិត្យ និង​​វាយ​តម្លៃ​​បញ្ចប់​​សុពលភាព​លើ​​ការងារ​​សាងសង់​​ហេដ្ឋារចនាសម្ព័ន្ធ​​ក្នុង​​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ

កំពង់ចាម ៣១ ធ្នូ ២០១៤៖ គណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើគម្រោងចំនួន០១គម្រោង និងប្រគល់ទទួល ១០០% លើគម្រោងចំនួន ០១គម្រោង នៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

សារាចរណែនាំ ស្តីពីការទូទាត់ត្រង់ចូលគណនីប្រាក់បៀវត្សរបស់មន្រ្តីរាជការ

ភ្នំពេញ ៣០ ធ្នូ ២០១៤៖ អនុវត្តតាមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល និងផ្អែកលើបទពិសោធន៍ដ៏ល្អនិងប្រសិទ្ធភាពខ្ពស់ក្នុងការបើកផ្តល់ប្រាក់បៀវត្សជូនមន្រ្តីរាជការតាមប្រព័ន្ធធនាគារ នៅទូទាំងប្រទេសក្នុងរយៈកាលកន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមណែនាំអោយក្រសួង ស្ថាប័ន មន្ទីរជំនាញ អាជ្ញាធរ គ្រឹះស្ថានសាធារណៈ រដ្ឋបាលថ្នាក់ក្រោមជាតិ និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តការទូទាត់ត្រង់ចំពោះទឹកប្រាក់គ្រប់ប្រភេទដែលត្រូវបើកផ្តល់ ឬទូទាត់ជូនមន្រ្តីរាជការរបស់ខ្លួន…

សំ​ណូមព​រ​រប​ស់​ប្រជា​ពល​រដ្ឋស្រុក​មុខកំ​ពូល និង​ស្រុ​ក​ពញាឮ​ត្រូ​វបា​នដោះ​ស្រា​យ​

កណ្តាល ៣០ ធ្នូ ២០១៤៖ សំណូមពរចំនួន៧របស់ប្រជាពលរដ្ឋស្រុកមុខកំពូល និង ស្រុកពញាឮចំនួន១២ ដែលបានលើកឡើកលើងក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាឆ្នាំ២០១៣កន្លងមក…