កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៤​ អាណតិ្តទី២​ របស់​ក្រុមប្រឹក្សា​ខេត្ត​ប៉ៃលិន

ប៉ៃលិន ៩ កក្កដា ២០១៥៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងខេត្ត មន្ត្រីរាជការ និងតំណាងអង្គការនានាមួយចំនួនផងដែរ។

ក្រុមប្រឹក្សា​ខេត្ត​កំពត រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៤ អាណត្តិ​ទី២

កំពត ៨ កក្កដា ២០១៥៖  ក្រុមប្រឹក្សាខេត្តកំពត កាលពីព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តិទី២ នៅសាលាខេត្តកំពត ក្រោមអធិបតីភាពរបស់លោកជំទាវ កង សៅរ៍ធន ប្រធានស្ដីទីក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម សូត យា អភិបាលរង នៃគណៈអភិបាលខេត្តកំពត។

ប្រកាស លេខ៦៨៣សហវ.ប្រក របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៥ ស្តីពីការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៥

ទាញយកប្រកាសលម្អិតពីការប្រមូលពន្ធយានយន្តសម្រាប់ឆ្នាំ២០១៥ … អានបន្ត

ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លើក​ទី​១៤​ អាណត្តិ​ទី​២

ព្រះសីហនុ ៧ កក្កដា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥ បានបើកកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៤ ដោយបានជំរុញដល់រដ្ឋបាលខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បន្ត អនុវត្តន៍ការងារគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។

វគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីនីតិវិធីហិរញ្ញវត្ថុឃុំ សង្កាត់ សម្រាប់សេវាសង្គម

កំពង់ចាម ៧ កក្កដា ២០១៥៖ រដ្ឋបាលខេត្តកំពង់ចាម និងរដ្ឋបាលស្រុកកងមាស កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាលដល់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធដើម្បីរៀបចំផែនការសកម្មភាព និងថវិកា សម្រាប់ការងារសេវាសង្គម ព្រមទាំងអាចប្រើប្រាស់ថវិកាស្របទៅតាមនីតិវិធី និងបានយល់ច្បាស់ពីចំនួនសូចនាករសេវាសង្គម…

កម្មវិធី​ជាតិ ​កំណែទម្រង់​រដ្ឋបាល​សាធារណៈ​កំពុង​បាន​អនុវត្ត

សៀមរាប ៦ កក្កដា ២០១៥ ៖ សិក្ខាសាលាថ្នាក់តំបន់លើកទី១ដែលបានធ្វើឡើងនៅក្រុងសៀមរាប នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៥នេះ ស្ដីអំពីការផ្សព្វផ្សាយកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ( ឆ្នាំ២០១៥-២០១៨ ) បានបង្ហាញឲ្យដឹងថា កម្មវិធីកំណែទម្រង់រដ្ឋបាលសាធារណៈឆ្នាំ២០១៥-២០១៨ រួមមាន៖ ១). សេវាសាធារណៈប្រកបដោយគុណភាព…

ក្រសួង​បរិស្ថាន​ដាក់​ឲ្យ​ដំណើរការ​គម្រោង​កាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​តាម​រយៈ​ការ​លើក​កម្ពស់​ឡ​ជីវឧស្ម័ន​ខ្នាត​ធំ

ភ្នំពេញ ៦ កក្កដា ២០១៥៖ ក្រសួងបរិស្ថាន នៅព្រឹក ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៥ បានដាក់ឲ្យ ដំណើរការគម្រោង កាត់បន្ថយ ការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់ តាម រយៈ ការលើកកម្ពស់ ឡជីវឧស្ម័នខ្នាតធំ។ គម្រោងនេះ មានគោលបំណង ជំរុញ ការវិនិយោគ ឡជីវឧស្ម័ន ប្រភេទពាណិជ្ជកម្ម…

ក្រសួង​អភិវឌ្ឍន៍​ជនបទ បង្ហាញ​របាយការណ៍​កែលម្អ​ផ្លូវ​ជនបទ​បាន​ជាង​៥០០ គីឡូម៉ែត្រ​ (CEN)

ភ្នំពេញ ៣ កក្កដា ២០១៥៖ របាយការណ៍នៃក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ក្នុងឆមាសទី១ ឆ្នាំ២០១៥ គម្រោងកែលំអផ្លូវជនបទនៅក្នុងខេត្តចំនួន៧ បានបញ្ចប់ការសាងសង់ផ្លូវចំនួន២២ខ្សែ សរុបប្រវែង ៥៤១,៩២គីឡូម៉ែត្រ (ផ្លូវក្រាលកៅស៊ូពីរជាន់ប្រវែង៥១១,៥៨៣គីឡូម៉ែត្រ ផ្លូវក្រាលបេតុងប្រវែង៨១៤ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហមប្រវែង២៩,៥២៣គីឡូម៉ែត្រ) ស្ពានបេតុងចំនួន៥ កន្លែង សរុបប្រវែង១២០ម៉ែត្រ លូប្រអប់ចំនួន៣៨កន្លែង និងលូមូលចំនួន ៣៨០កន្លែង។

ប្រកាស​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ស្ដីពី​ការ​កំណត់​ប្រភេទ​ឧបករណ៍​នេសាទ​ ដែល​អនុញ្ញាត​ឲ្យ​ធ្វើ​នេសាទ​ក្នុង​ដែន​នេសាទ​សមុទ្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយកប្រកាស