រាជ​រដ្ឋាភិបាល​កម្ពុជា បង្កើន​ថវិកា​២​លាន​ដុល្លារ​ បន្ថែម​លើ​ថវិកា​ផ្ដល់​រួច​ហើយ​ចំនួន​៣,២លានដុល្លារ​ ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា (AKP)

ភ្នំពេញ ៣ កញ្ញា ២០១៥៖ ដើម្បីទ្រទ្រង់ចីរភាពប្រតិបត្តិការរបស់មន្ទីរពេទ្យគន្ធបុប្ផា រាជរដ្ឋាភិបាលនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់ចំនួន២លានដុល្លារអាម៉េរិក បន្ថែមលើថវិកាវិភាគទានជាសាច់ប្រាក់៣,២លានដុល្លារអាម៉េរិក ដែលបានសម្រេចផ្តល់ឱ្យមន្ទីរពេទ្យរួចហើយ ហើយនឹងបង្កើនថវិកាវិភាគទានជាសាច់ប្រាក់រហូតដល់៦លានដុល្លារអាម៉េរិកនៅឆ្នាំ២០១៦ …

អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​ទាំងអស់​គ្នា​ក្នុង​ការ​បន្ត​អភិវឌ្ឍន៍​ខេត្ត

បន្ទាយមានជ័យ ២ កញ្ញា ២០១៥៖ មានប្រសាសន៍នៅក្នុងពិធីបើកការដ្ឋានជួសជុលកំណាត់ផ្លូវ២ខ្សែក្នុងសង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ នេះឯកឧត្ដម គោ ស៊ុំសារឿត អភិបាលខេត្តបន្ទាយមានជ័យបានធ្វើការអំពាវនាវប្រជាពលរដ្ឋត្រូវចូលរួមទាំងអស់គ្នាជាមួយ និងអាជ្ញាធរដែនដីអង្គភាពពាក់ព័ន្ធដើម្បីបន្តអភិវឌ្ឍន៍ស្រុក ក្រុង ខេត្តឱ្យកាន់តែមាន សោភ័ណភាពល្អស្អាតថែមទៀត។

សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ចុះ​ថ្ងៃ​ទី ០១ ខែ​កញ្ញា ឆ្នាំ​២០១៥ ​ស្ដីពី​ការ​បោះពុម្ព​តារាង​ទូទាត់​បៀវត្ស​និង​អាណត្តិ​បើកប្រាក់​ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៥ សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល

ទាញយកសេចក្ដីជូនដំណឹង

ក្រុមការងារក្រសួងធនធានទឹកបញ្ចប់ ការជួសជុលទំនប់បង្ហៀរទឹក នៅក្រុងច្បារមនហើយ (Fresh News)

កំពង់ស្ពឺ ១ កញ្ញា ២០១៥៖ លោក លឹម វីរក្ស អគ្គនាយករងកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម ដែលបានដឹកនាំក្រុមការងារ ចុះអន្តរាគមន៍ទប់ស្កាត់ ការខូចខាតនៅទំនប់បង្ហៀរ ក្រុងច្បារមន បានឱ្យដឹងថា ក្រុមរបស់លោកបានបញ្ចប់…

សាលា​រាជធានី​កំពុង​សម្រុក​ស្ថាបនា​ផ្លូវ​ថ្មើរ​ជើង និង​ច្រាំង​ទន្លេ​មុខ​វាំង​ឱ្យ​រួច​រាល់​មុន​បុណ្យ​អុំទូក

ភ្នំពេញ ១ កញ្ញា ២០១៥៖ ដោយមានការជំរុញ និងណែនាំពីឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ក្រុមការងារស្ថាបនាផ្លូវថ្មើរជើង និងច្រាំងទន្លេក្នុងដំណាក់កាលទី១ ចាប់ពីក្រោយបញ្ជរព័ត៌មានមុខព្រះបរមរាជវាំង រហូតដល់កំពង់ដអរិយក្សត្រ បាននិងកំពុងខិតខំយ៉ាងមមាញឹកដើម្បីសម្រុកឲ្យបានរួចរាល់មុនព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ។

អភិបាលខេត្តតាកែវ ព្រមានស្នើប្តូរតំណែងប្រធានមន្ទីរណា មិនអនុវត្តតាម ក្រុមប្រឹក្សាខេត្ត (Fresh News)

តាកែវ ៣១ សីហា ២០១៥៖ អភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈ បានព្រមានថា នឹងស្នើផ្លាស់ប្តូរតំណែងប្រធានមន្ទីរ ស្ថាប័ន ក្នុង ខេត្តតាកែវ ដែលមិនព្រម អនុវត្តការងារ តាមក្រុមប្រឹក្សាខេត្ត ពីពីរ ទៅបីដង។ ការព្រមាននេះ ធ្វើឡើង ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ខេត្តតាកែវ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ។

កិច្ចពិភាក្សា​បង្ហាញ​ពី​លទ្ធផល​វិភាគ​ទិន្នន័យ និង ពង្រាង​សេណារីយោ​ នៃ​ដំណើរការ​កសាង​ប្លង់​គោល​ប្រើប្រាស់​ដី​ក្រុង​តាខ្មៅ

កណ្ដាល ២៧ សីហា ២០១៥៖ លទ្ធផលវិភាគទិន្នន័យ និង ពង្រាងសេណារីយោសម្រាប់កសាងប្លង់គោលប្រើប្រាស់ដីក្រុងតាខ្មៅត្រូវបានផ្សព្វផ្សាយជូនដល់មន្ត្រីរាជការ នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥ ក្រោមការរៀបចំពីមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និង សុរិយោដីខេត្តកណ្ដាល និង ក្រុមការងារស្នូលកសាងប្លង់គោលក្រុងតាខ្មៅ។

សេចក្តីសម្រេច លេខ១០៥សសរ ចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលខេត្តព្រះសីហនុ

ទាញយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះសីហនុ

សេចក្តីសម្រេច លេខ១៨៧សសរ ចុះថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្ស នៅរដ្ឋបាលខេត្តរតនគិរី

ទាញយកសេចក្តីរបស់រដ្ឋបាលខេត្តរតនគិរី

សេចក្តីសម្រេចលេខ១៣៥សសរ ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តកណ្តាល ស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលខេត្តកណ្តាល

ទាញយកសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តកណ្តាល