លិខិតអញ្ជើញក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាស្រុក ចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពីការអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការងារគណនេយ្យភាពសង្គម នៅថ្ងៃទី១៣-១៤ សីហា ២០១៤
ទាញយកលិខិតនៅទីនេះ។
ទាញយកលិខិតនៅទីនេះ។
ទាញយកឯកសារនៅទីនេះ។
ភ្នំពេញ ៣០ កក្កដា ២០១៤៖ គម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) នៃក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ រយៈពេលបីថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច (ក្រសួងមហាផ្ទៃ) ។
ភ្នំពេញ ៣០ កក្កដា ២០១៤៖ ក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុ (CGCM) ដែលទើបបង្កើតថ្មី នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៣០ កក្កដា ២០១៤ បានបើកកិច្ចប្រជុំ លើកទី១ របស់ខ្លួន នៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
ទាញយកតារាង
កណ្ដាល ២៩ កក្កដា ២០១៤៖ វគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តកណ្តាល ត្រូវបានបិទនារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្ដមម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាប់ពីបានដំណើរការ អស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០១៤។
ភ្នំពេញ ២៩ កក្កដា ២០១៤៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស និងសេចក្តីណែនាំការអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
សៀមរាប ២៨ កក្កដា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក។
កំពង់ស្ពឺ ២៨ កក្កដា ២០១៤៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៤ នៅភូមិទឹកលង ឃុំរុងរឿង ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានរៀបចំវេទិកាសាធារណៈដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជា ពលរដ្ឋក្រោមអធិបតីភាព ឯកឧត្ដម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម និង សិប្បកម្ម និងជាប្រធានក្រុមការងារចុះស្រុកថ្ពង ដោយមានការចូលរួមពីតំណាងមន្ទីរ … អានបន្ត…
ភ្នំពេញ ២៨ កក្កដា ២០១៤៖ នាព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០១៤ នេះ សាលា រាជធានីភ្នំពេញ បានរៀបចំពិធីបើកការដ្ឋានជួសជុលកែលំអ ពង្រីកផ្លូវយុទ្ធសាស្ត្រនៅជាយក្រុង មួយខ្សែទៀត ទៅតាមគោលការណ៍ពង្រីកហេដ្ឋារចនាសម្ពន្ធខ្សែក្រវាត់ក្រុង ដើម្បីបញ្ចៀស ចរាចរនៅកណ្ដាលក្រុង។
កណ្ដាល ២៥ កក្កដា ២០១៤៖ ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីថ្មី មានលក្ខណៈហ្មត់ចត់ ច្បាស់លាស់ និងបច្ចេកទេសទំនើប ដើម្បីអោយកម្មវិធីនេះអនុវត្តន៍ ទៅសម្រេចបានជោគជ័យ ទាមទារការខិតខំប្រឹងប្រែងរបស់មន្ត្រីអនុវត្តន៍កម្មវិធីផ្ទាល់ ព្រមទាំងមានការសហការយ៉ាងជិតស្និទ្ធពីរដ្ឋបាលដែនដី… អានអត្ថបទបន្ត…
កណ្ដាល ២៥ កក្កដា ២០១៤៖ អនុវត្តតាមការណែនាំរបស់គណៈអភិបាលខេត្ត ក្នុងការ រួមចំណែកកាត់បន្ថយការកកស្ទះចរាចរនៅលើផ្លូវនានាពិសេសពេលមានភ្លៀងនៅរដូវវស្សា ដែលតែងតែធ្វើឲ្យផ្លូវមួយចំនួនក្នុងក្រុងតាខ្មៅត្រូវលិចលង់ជាច្រើនកន្លែង មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តកណ្ដាលបាននិងកំពុងជំរុញជួសជុលផ្លូវក្នុងក្រុងតាមជំហានៗ…អានអត្ថបទបន្ត…