វេទិកា​ស្រូវ អង្ករ កម្ពុជា​លើក​​ទី​៥ រួម​ចំណែក​ដោះស្រាយ​បញ្ហា​ប្រឈម​ក្នុង​វិស័យ​ស្រូវ​ អង្ករ​នៅ​កម្ពុជា (AKP)

ភ្នំពេញ ២៦ មករា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញថា វេទិកាស្រូវ អង្ករ គឺជាឱកាសមាសមួយដែលមានភាគីពាក់ព័ន្ធនានា បានមកចូលរួមបង្ហាញ និងចែករំលែកនូវគំនិត បទពិសោធន៍ និងព័ត៌មានសំខាន់ៗ សម្រាប់រួមចំណែកជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងវិស័យស្រូវ អង្ករ។

រដ្ឋបាល​ខេត្ត​ក្រចេះ​ធ្វើ​សន្និបាត​បូក​សរុប​ការងារ​ឆ្នាំ​២០១៥​ និង​លើក​ទិសដៅ​អនុវត្តន៍​ការងារ​ឆ្នាំ​២០១៦

ក្រចេះ ២៦ មករា ២០១៦៖ រដ្ឋបាលខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម  នូ   ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ  ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។

សេចក្តីប្រកាសរួមលេខ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន

ភ្នំពេញ ២៥ មករា ២០១៦៖ ប្រកាសរួមនេះ អនុញ្ញាតឲ្យក្រសួងសាធ … អានបន្ត

សេចក្ដី​ណែនាំ​លេខ​១០២​សណន ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​នីតិវិធី បែបបទ នៃ​ការ​ចេញ​លិខិត​បញ្ជាក់​ទី​លំនៅ​សម្រាប់​គោលដៅ នៃ​ការ​ស្នើសុំ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

ទាញយកសេចក្ដីណែនាំ

ប្រកាស​លេខ​១០២៤៥​ប្រក ចុះ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្តីពី នីតិវិធី និង​បែបបទ​ នៃ​ការ​ចេញលិខិត​បញ្ជាក់​ទីលំ​នៅ​ក្នុង​ឃុំ សង្កាត់ ដោយ​អាជ្ញាធរ​ឃុំ សង្កាត់ ជូន​ប្រជាពលរដ្ឋ​សម្រាប់​គោលដៅ​ នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត

ទាញយកប្រកាស

ក្រុមប្រឹក្សា​ខេត្ត​ក្រចេះ​ រៀបចំ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២០ អាណត្តិ​ទី​២ (AKP)

ក្រចេះ ២៥ មករា ២០១៦៖ ឆ្នាំ២០១៦នេះ ខេត្តក្រចេះបានដាក់ចេញនូវផែនការ និង ជំរុញដល់មន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការ អាជ្ញាធរក្រុង សមត្ថកិច្ចចរាចរណ៍ សហការជាមួយ អាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្តលើការងារទប់ស្កាត់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ជាអាទិភាពដោយផ្ដោតលើសោភ័ណភាពទីក្រុងនិងទីប្រជុំជនដែលបង្កឡើង ដោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនគ្មានសណ្ដាប់ធ្នាប់និងមិនមានការគ្រប់គ្រងត្រឹមត្រូវ។

សហភាព​អឺរ៉ុប នឹង​បង្កើន​ថវិកា​ជំនួយ​ជួយ​កម្ពុជា​លើ​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហ​មជ្ឈការ​នៅ​កម្ពុជា

ភ្នំពេញ ២១ មករា ២០១៥៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាថា នឹងបង្កើនថវិកាជំនួយបន្ថែមទៀតជួយកម្ពុជាដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ខណៈនៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាល ចាប់ផ្ដើមសាកល្បងផ្ទេរមុខងារវិស័យអប់រំ ការអប់រំនៅកម្រិតបឋមសិក្សាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។

បណ្ដុះបណ្ដាល​ពី​ការ​រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា ឆ្នាំ​២០១៦ ដល់​រាជធានី ខេត្ត

កំពង់ចាម ២១ មករា ២០១៦៖ ដើម្បីធានាបាននូវការឯកភាពគ្នារវាងស្ថាប័នអនុវត្តនានា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៦ ដល់រាជធានី ខេត្ត កាលពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។

លិខិត​លេខ​០៦០​ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០១៦ ស្ដីពី​ការ​ផ្ទេរ​ការងារ​នីត្យានុកូលកម្ម​ លើ​ប័ណ្ណ​បើកបរ​គ្រប់​ប្រភេទ​ទៅ​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ជា​អ្នក​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ

ទាញយកឯកសារ

ក្រសួង​អប់រំ​គ្រោង​នឹង​ដាក់​បញ្ចូល​បញ្ហា​បរិស្ថាន​ក្នុង​កម្មវិធី​សិក្សា ចាប់​ពី​កម្រិត​មតេយ្យ​ដល់​កម្រិត​ឧត្តម​សិក្សា (AKP)

ភ្នំពេញ ២០ មករា ២០១៦៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលកម្មវិធីសិក្សាពីបញ្ហាបរិស្ថាន ទៅក្នុងកម្មវិធីអប់រំ ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតឧត្ដមសិក្សា ដើម្បីធានានិរន្តរភាព និងកិច្ចគាំពារបរិស្ថានក្នុងសង្គមសម្រាប់ពេលអនាគត។