អគ្គនាយកបច្ចេកទេសសុខាភិបាល ជំរុញពិនិត្យ​ឲ្យ​បាន​ហ្មត់​ចត់ គុណ​ភាព​ឱសថ មុន​នឹង​សម្រេច​ផ្តល់​ចុះ​ទិដ្ឋា​ការ និង​បញ្ជិ​កា​ឱសថ

ភ្នំពេញ ១១ កញ្ញា ២០១៥៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥ នេះ នៅទីស្តីការក្រសួងសុខាភិបាល បានបើកកិច្ចប្រជុំ គណ:កម្មការទិដ្ឋាការ និងបញ្ជិកាឱសថ ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន អគ្គនាយកបច្ចេកទេសសុខាភិបាល និងជាប្រធានគណ:កម្មការនេះ ដើម្បីពិភាក្សាលើបញ្ហាចុះទិដ្ឋាការ និងបញ្ជិកាឱសថ។

បទប្បញ្ញតិសម្រាប់បេក្ខជនប្រលងជ្រើសរើសបញ្ជុលក្នុងក្របខ័ណ្ឌមន្រ្តីរាជការស៊ីវិល និងក្របខ័ណ្ឌមន្រ្តីពន្ធនាគារក្រសួងមហាផ្ទៃ សម័យប្រឡងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៥

ទាញយកបទប្បញ្ញតិ្ត

រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល តាកែវ កំពត កំពង់ធំ និងសៀមរាប ប្រឈមនឹងជំនន់ទឹកភ្លៀងពីថ្ងៃទី៩-១៣ ខែកញ្ញា ឆ្នាំ២០១៥

ទាញយកសេចក្តីជូនដំណឹងស្តីពីស្ថានភាពអាកាសធាតុលម្អិត

វិធាន​គ្រប់គ្រង​ផ្ទៃ​ក្នុង​ក្រុង ស្រុក ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​ដាក់​ចេញ​ដីកា សេចក្តី​សម្រេច និង​ឯកសារ​គតិ​យុត្ត​នានា

ភ្នំពេញ ១០ កញ្ញា ២០១៥៖ ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា វិធានគ្រប់គ្រងផ្ទៃក្នុង របស់រដ្ឋបាលក្រុង ស្រុក គឺជាក្របខ័ណ្ឌគតិយុត្តមូលដ្ឋានគ្រឹះ សម្រាប់ការគ្រប់គ្រងរដ្ឋបាល ក្រុង ស្រុក និងជាមូលដ្ឋាន ដ៏សំខាន់ សម្រាប់រៀបចំ និងដាក់ចេញនូវដីកា សេចក្តីសម្រេច និង…

កិច្ចពិភាក្សាស្តីពីគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក្នុងកិច្ចប្រជុំសាមញ្ញអាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ

ព្រះសីហនុ ១០ កញ្ញា ២០១៥៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញអាណត្តិទី២ លើកទី១៦ស្តីពីការជំរុញរដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពសំដៅធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ…

អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ ចំនួន ៨៥១នាក់ ទាំង៧សង្កាត់ (Fresh News)

ពោធិ៍សាត់ ៩ កញ្ញា ២០១៥៖ លោក ម៉ៅ ធនិន អភិបាលនៃគណ:អភិបាល ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥ បានអញ្ជើញចូលរួម សំណេះសំណាល និងសួរសុខទុក្ខ បុគ្គលិកសិក្សា ដែលជាគ្រូបង្រៀន គ្រប់ភូមិសិក្សា ក្នុងក្រុងពោធិ៍សាត់ ទាំងមូល។ នេះជាលើកទី១ ហើយដែល លោកអភិបាលខេត្ត បានជួបសំណេះសំណាល និងសួរសុខទុក្ខ ជាមួយក្រុមគ្រួសារ…

ក្រសួង​កិច្ចការ​នារី​បង្ហាញ​ពី​ជោគជ័យ​នៃ​គម្រោង​បញ្ជ្រាប​យេនឌ័រ​ដែល​ជួយ​ឱ្យ​ស្ត្រី​បង្កើន​ចំណូល​គ្រួសារ​កាន់តែ​ប្រសើរ

ភ្នំពេញ ៩ កញ្ញា ២០១៥៖ រដ្ឋមន្ត្រីក្រសួងកិច្ចការនារីអះអាងថា គម្រោងបញ្ជ្រាបយេនឌ័រដំណាក់កាលទី២ ហៅកាត់ថាPGM2 ក្រោមការគាំទ្ររបស់អង្គការ(JICA) ជប៉ុន បានជំរុញឲ្យស្ត្រីកម្ពុជាបង្កើនចំណូលគ្រួសារ ខណៈដែលគម្រោងនេះបានពង្រឹងសមត្ថភាពស្ត្រីឱ្យមានជំនាញ មុខរបរ សេដ្ឋកិច្ចគ្រួសារ និងបញ្ហាយេនឌ័រនោះ។

សេចក្តីសម្រេចលេខ៧៣សសរ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ របស់រដ្ឋបាលខេត្តស្វាយរៀងស្តីពីការរៀបចំយន្តការគាំទ្រការអភិវឌ្ឍធនធានមនុស្សខេត្តស្វាយរៀង

ទាញយកសេចក្តីសម្រេច

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើឲ្យអភិបាលខេត្ត ចំនួន៥ ចាត់វិធានការលុបបំបាត់ ការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់

ភ្នំពេញ ៨ កញ្ញា ២០១៥៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្ញើលិខិតចំនួន៥ច្បាប់ផ្សេងៗគ្នា ទៅកាន់អភិបាលខេត្តចំនួន៥ រួមមាន ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង់ និងសៀមរាប ដើម្បីឲ្យអភិបាលខេត្តទាំងនេះ ឲ្យចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ក្នុងការលុបបំបាត់ លើរាល់សកម្មភាព ការចិញ្ចឹមត្រីឆ្តោ និងត្រីរ៉ស់ ក្នុងទឹកដីខេត្តទាំង៥នោះ។