ប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ អាចមើលពីរបាយការណ៍តាមរយៈទូរស័ព្ទដៃ
កណ្ដាល ១០ វិច្ឆិកា ២០១៥៖ លោកនាយករដ្ឋបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់ថាប្រសិនបើប្រព័ន្ធតាមដាន និងវាយតម្លៃផ្ទៃក្នុងរបស់រដ្ឋបាលក្រុង ស្រុក ខណ្ឌ មានដំណើរការបានល្អ រាល់របាយការណ៍ និងទិន្នន័យព័ត៌មានផ្សេងៗរបស់ស្រុក គឺអាចពិនិត្យមើលបានតាមរយៈទូរស័ព្ទដោយភ្ជាប់អ៊ីនធឺណិត។