ឯកឧត្ដម ង៉ាន់ ចំរើន៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល នឹងជួយពង្រឹងអភិបាលកិច្ចល្អ
ភ្នំពេញ ៣១ សីហា ២០១៦៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល នឹងជួយពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ភ្នំពេញ ៣១ សីហា ២០១៦៖ ការចូលរួមរបស់អង្គការសង្គមស៊ីវិល នឹងជួយពង្រឹងអភិបាលកិច្ចល្អដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល។
ភ្នំពេញ ៣១ សីហា ២០១៦៖ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានាដែលបានកើតឡើងក្នុងឆមាសទី១ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំជាមួយតំណាងក្រសួង ស្ថាប័នអនុវត្តផអ៣ទី២ នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
ព្រះសីហនុ ២៦ សីហា ២០១៦៖ ក្រសួងមុខងារសាធារណៈ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយថ្នាក់តំបន់ ព្រះរាជក្រឹត្យស្តីពីលក្ខន្តិកៈដោយឡែកសម្រាប់បុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ ក្រោមអធិបតីភាព ឯកឧត្តម ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ខេត្តកែប ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបី និងមន្ទីរ អង្គភាពជំនាញនានាជុំវិញខេត្តព្រះសីហនុ ប្រមាណជា២០០នាក់។
ភ្នំពេញ ២៥ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍បានធ្វើការណែនាំឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់លំដាប់ថ្នាក់ឱ្យរៀបចំផែនការសកម្មភាពរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈសម្រាប់ដំណើរការបោះឆ្នោតនៅពេលខាងមុខ។
ព្រៃវែង ២៤ សីហា ២០១៦៖ នៅក្នុងដំណើរទស្សនកិច្ចនៅក្រុងព្រៃវែង ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៤ សីហា ឆ្នាំ២០១៦ ដើម្បីស្វែងយល់ដំណើការកំណែទម្រង់រដ្ឋបាលនៅថ្នាក់ក្រោមជាតិ សម្តេចក្រឡាហោម ស ខេង…
ភ្នំពេញ ២៣ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានចាត់ទុកដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការឈានដល់ដំណាក់កាលរសើបដែលទាមទារឱ្យមានការយកចិត្តទុកដាក់ និងចូលរួមខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ត្បូងឃ្មុំ ២៣ សីហា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦នេះ បានបន្តបេសកកម្ម ទៅកាន់ខេត្តត្បូងឃ្មុំ និង ខេត្តមួយចំនួនទៀត ដើម្បីពិនិត្យវឌ្ឍនភាពសមិទ្ធផល ដែលសម្រេចបាន នៅពាក់កណ្ដាលអាណត្តិ ជាពិសេសបន្តដោះស្រាយបញ្ហាសេសសល់ជូនប្រជាពលរដ្ឋ និងជួបសំណេះ សំណាលជាមួយមន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធនៅទីនោះផងដែរ។
ព្រះសីហនុ ២២ សីហា ២០១៦៖ គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំពិនិត្យ ពិភាក្សាពង្រឹងការអនុវត្តការបំពេញការងាររបស់ខ្លួនក្រោមអធិបតីភាព ឯកឧត្ដមប្រាក់ ស៊ីហារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសមាជិកគណៈកម្មាធិការជាច្រើនរូប។
ភ្នំពេញ ២២ សីហា ២០១៦៖ ឯកឧត្ដម ចាន់ សុធា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងជាអនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំដើម្បីតាមដានអំពីវឌ្ឍនភាពនៃការផ្ដល់សេវារដ្ឋបាលរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
កំពង់ស្ពឺ ១៨ សីហា ២០១៦៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ បានដឹកនាំគណៈប្រតិភូមកពីក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការស្វែងយល់ពីដំណើរការកំណែទម្រង់រដ្ឋបាលស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ភ្នំពេញ ១៨ សីហា ២០១៦៖ របាយការណ៍ចុងក្រោយអំពីទីផ្សារអចលនទ្រព្យនៅក្រុងភ្នំពេញ ពីក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថា ការអភិវឌ្ឍនៅខណ្ឌសែនសុខ កំពុងកើនឡើងប្រកិតគ្នានឹងខណ្ឌទួលគោកហើយ ចំណែកឯតម្លៃដីក៏មានការកើនឡើងផងដែរ។
តាកែវ ១៧ សីហា ២០១៦៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរបេសកកម្មទៅខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែសីហានេះ បានអញ្ជើញជួបជាមួយក្រុមប្រឹក្សា ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តតាកែវជាច្រើនរយនាក់។