ក្រសួងមហាផ្ទៃ បូកសរុបលទ្ធផលស្ដីពីការអនុវត្តការងារការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ ប្រចាំឆ្នាំ២០១៦
ព្រះសីហនុ ៣០ វិច្ឆិកា ២០១៦៖ ឯកឧត្ដម ប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាបូកសរុបលទ្ធផលប្រចាំឆ្នាំ២០១៦ និងលើកទិសដៅសកម្មភាពឆ្នាំ២០១៧ ស្ដីពីការអនុវត្តការងាររបស់ការិយាល័យច្រកចេញចូលតែមួយ និងការិយាល័យប្រជាពលរដ្ឋ នៅសណ្ឋាគារតោមាស ខេត្តព្រះសីហនុ។