កិច្ចពិភាក្សាលើសេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធីសម្រាប់រៀបចំផែនការអនុវត្តកម្មវិធីជាតិដំណាក់កាលទី២ (២០១៥-២០១៧)
ភ្នំពេញ ៨ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សា លើសេចក្ដីព្រាងក្របខ័ណ្ឌកម្មវិធី សម្រាប់រៀបចំតាក់តែង ផែនការអនុវត្តរយៈពេលបីឆ្នាំ (ផអ៣) ដំណាក់កាលទី២ (២០១៥-២០១៧) ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប។