គណនេយ្យភាពសង្គម ជាឧបករណ៍សំខាន់ក្នុងការចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
ភ្នំពេញ ២៧ តុលា ២០១៤៖ គណនេយ្យភាពសង្គម គឺជាផ្នែកមួយនៃការពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ប្រជាធិបតេយ្យនៅកម្ពុជា ដោយឈរលើគោលការណ៍៣គឺ ការទទូលបានព័ត៌មាន ការបញ្ចេញមតិ របស់ប្រជាពលរដ្ឋ និងការភ្ជាប់ទំនាក់ទំនងប្រជាពលរដ្ឋក្នុងដំណើរការពិភាក្សាធ្វើអោយមាន ភាពប្រសើរឡើង។