អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងត្រួតពិនិត្យការសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាំង
កំពង់ឆ្នាំង ២១ វិច្ឆិកា ២០១៤៖ ឯកឧត្ដមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥០០នាក់ មកពីឃុំអញ្ចាញរូង ឃុំពេជចង្វារ និងឃុំពពេល នៃស្រុកបរិបូណ៌ ដើម្បីពន្យល់បកស្រាយនូវបញ្ហាចម្ងល់ទាំងឡាយដែលពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រអាចាំង ក្នុងស្រុកបរិបូណ៌ដែលជាគម្រោងហិរញ្ញប្បទានរបស់សាធារណរដ្ឋប្រជាមានិតចិន។