លេខាធិការដ្ឋាន គ.ជ.អ.ប និងក្រសួងមហាផ្ទៃ ផ្សព្វផ្សាយឯកសារ យុទ្ធសាស្រ្ត គណនេយ្យភាព សង្គម និងពិគ្រោះយោបល់ លើសេចក្តីព្រាង ផែនការអនុវត្ត ៣ឆ្នាំ នៃគណនេយ្យភាពសង្គម
ភ្នំពេញ ១៣ សីហា ២០១៤៖ លេខាធិការដ្ឋាន គ.ជ.អ.ប សហការជាមួយ គម្រោង អភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៣-១៤ ខែសីហា ឆ្នាំ២០៤ បានផ្សព្វផ្សាយ ឯកសារយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម ដល់ថ្នាក់ដឹកនាំខេត្ត ស្រុក ឃុំ (មកពី១១ ខេត្ត) ក្រសួងពាក់ព័ន្ធ អង្គការសង្គមស៊ីវិល ដែលចូលរួមអនុវត្ត ផែនការយុទ្ធសាស្រ្ត គណនេយ្យភាពសង្គម និង ពិគ្រោះ យោបល់ លើសេចក្តីព្រាង ផែនការអនុវត្ត រយៈពេល៣ឆ្នាំ នៃគណនេយ្យភាពសង្គម។