របាយការណ៍ប្រចាំឆ្នាំស្តីពីការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៥របស់ គ.ជ.អ.ប
ទាញយករបាយការណ៍ប្រចាំឆ្នាំ
ទាញយករបាយការណ៍ប្រចាំឆ្នាំ
ភ្នំពេញ ២៦ មករា ២០១៦៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅសណ្ឋាគារសុខាភ្នំពេញថា វេទិកាស្រូវ អង្ករ គឺជាឱកាសមាសមួយដែលមានភាគីពាក់ព័ន្ធនានា បានមកចូលរួមបង្ហាញ និងចែករំលែកនូវគំនិត បទពិសោធន៍ និងព័ត៌មានសំខាន់ៗ សម្រាប់រួមចំណែកជួយដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងវិស័យស្រូវ អង្ករ។
ក្រចេះ ២៦ មករា ២០១៦៖ រដ្ឋបាលខេត្តក្រចេះកាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានរៀបចំធ្វើសន្និបាតបូកសរុបការងារឆ្នាំ២០១៥ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សរ ចំរុង អភិបាលនៃគណៈអភិបាលខេត្តក្រចេះ។
ភ្នំពេញ ២៥ មករា ២០១៦៖ ប្រកាសរួមនេះ អនុញ្ញាតឲ្យក្រសួងសាធ … អានបន្ត
ទាញយកសេចក្ដីណែនាំ
ទាញយកប្រកាស
ក្រចេះ ២៥ មករា ២០១៦៖ ឆ្នាំ២០១៦នេះ ខេត្តក្រចេះបានដាក់ចេញនូវផែនការ និង ជំរុញដល់មន្ទីរទេសចរណ៍ខេត្ត មន្ទីរសាធារណការ អាជ្ញាធរក្រុង សមត្ថកិច្ចចរាចរណ៍ សហការជាមួយ អាជ្ញាធរឃុំ សង្កាត់ ក្នុងការអនុវត្តលើការងារទប់ស្កាត់បញ្ហាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីអភិវឌ្ឍន៍នូវវិស័យទេសចរណ៍ជាអាទិភាពដោយផ្ដោតលើសោភ័ណភាពទីក្រុងនិងទីប្រជុំជនដែលបង្កឡើង ដោយក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនគ្មានសណ្ដាប់ធ្នាប់និងមិនមានការគ្រប់គ្រងត្រឹមត្រូវ។
ភ្នំពេញ ២១ មករា ២០១៥៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជាថា នឹងបង្កើនថវិកាជំនួយបន្ថែមទៀតជួយកម្ពុជាដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ ខណៈនៅឆ្នាំ២០១៦នេះ រាជរដ្ឋាភិបាល ចាប់ផ្ដើមសាកល្បងផ្ទេរមុខងារវិស័យអប់រំ ការអប់រំនៅកម្រិតបឋមសិក្សាឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
កំពង់ចាម ២១ មករា ២០១៦៖ ដើម្បីធានាបាននូវការឯកភាពគ្នារវាងស្ថាប័នអនុវត្តនានា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំវគ្គបណ្ដុះបណ្ដាលពីការរៀបចំផែនការសកម្មភាព និងថវិកា ឆ្នាំ២០១៦ ដល់រាជធានី ខេត្ត កាលពីថ្ងៃទី១៩-២០ ខែមករា ឆ្នាំ២០១៦ នៅខេត្តកំពង់ចាម។
ទាញយករបាយការណ៍
ទាញយកឯកសារ
ភ្នំពេញ ២០ មករា ២០១៦៖ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា គ្រោងដាក់បញ្ចូលកម្មវិធីសិក្សាពីបញ្ហាបរិស្ថាន ទៅក្នុងកម្មវិធីអប់រំ ចាប់ពីកម្រិតមត្តេយ្យដល់កម្រិតឧត្ដមសិក្សា ដើម្បីធានានិរន្តរភាព និងកិច្ចគាំពារបរិស្ថានក្នុងសង្គមសម្រាប់ពេលអនាគត។