​ស្ត្រី​ដំបូង​គេ​បង្អស់​ដែល​ត្រូវ​​បាន​តែងតាំង​ជា​អភិបាល​ខេត្តកោះកុង

កោះកុង ១៩ មិថុនា ២០១៧៖ លោកជំទាវ មិថុនា ភូថង គឺជាស្ត្រីដំបូងគេបង្អស់ដែលត្រូវបានព្រះមហាក្សត្រតែងតាំងជាអភិបាលខេត្តកោះកុង។

ព្រះរាជក្រឹត្យដែលចេញផ្សាយនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៧ បានត្រាស់បង្គាប់តែងតាំងលោកជំទាវ មិថុនា ភូថង ជាអភិបាលនៃគណៈអភិបាលខេត្តកោះកុង ជំនួសឯកឧត្ដម ប៊ុន លើត ដែលត្រូវផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ៕

ឯកឧត្ដម ប្រាក់ សំអឿន៖ ការ​ផ្ដល់​សេវា​តាម​ប្រព័ន្ធ​អនឡាញ​នឹង​ជួយ​​កាត់​បន្ថយ​ពេលវេលា និង​ចំណាយ

ភ្នំពេញ ១៥ មិថុនា ២០១៧៖ ក្នុងគោលបំណងផ្ដល់សេវាសាធារណៈឱ្យកាន់តែរហ័ស និងកាត់បន្ថយការចំណាយ សម្រាប់អ្នកទទួលសេវា ថែមទាំងមានភាពងាយដល់អ្នកផ្ដល់សេវាក្នុងការរក្សាទិន្នន័យព័ត៌មាន អគ្គនាយកដ្ឋានរដ្ឋបាលនៃក្រសួងមហាផ្ទៃបានរៀបចំឱ្យមានការសិក្សាស្រាវជ្រាវ ស្ដីពីការរៀបចំប្រព័ន្ធផ្ដល់សេវារដ្ឋបាលតាមអនឡាញ (Online) នៅការិយាល័យច្រកចូលតែមួយ ដែលធ្វើដោយទីប្រឹក្សាឯករាជ្យ។ 

កិច្ច​ប្រជុំ​ពិនិត្យ​លើ​បទ​បង្ហាញ​បឋម​​ស្ដី​ពី​របក​គំហើញ​នៃ​អភិបាលកិច្ច​មូលដ្ឋាន​តាម​បែប​គុណភាព

ភ្នំពេញ ២៦ ឧសភា ២០១៧៖ ក្នុងគោលបំណងពិនិត្យលើរបកគំហើញនៃអភិបាលកិច្ចមូលដ្ឋានតាមបែបគុណភាព លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំមួយ ដឹកនាំដោយ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំនៃលេខាធិការដ្ឋាន គ.ជ.អ.ប។

ពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សហការ​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ក្នុង​ការ​បង្កើន​ចំនួន​ស្ត្រី​ក្នុង​មុខ​តំណែង​គ្រប់គ្រង​នៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ២៥ ឧសភា ២០១៧៖ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការបង្កើនចំនួនស្ត្រីក្នុងមុខតំណែងគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ជាមួយតំណាងដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិលនៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

កិច្ច​ប្រជុំ​ចែក​រំលែក​មេរៀន​ បទ​ពិសោធន៍​ ស្ដី​ពី​ការ​រៀបចំ​ និង​ការ​គ្រប់​គ្រង​រដ្ឋបាល​ក្រុង​នៃ​ប្រទេស​ឥណ្ឌូនេស៊ី

ភ្នំពេញ ១៧ ឧសភា ២០១៧៖ គណៈប្រតិភូឥណ្ឌូនេស៊ីចំនួន ៥រូប បានអញ្ជើញចូលរួមចែករំលែកមេរៀន បទពិសោធន៍ ស្ដីពីការរៀបចំ និងការគ្រប់គ្រងរដ្ឋបាលក្រុងនៃប្រទេសឥណ្ឌូនេស៊ី ក្រោមការសម្របសម្រួលពីសំណាក់ ឯកឧត្ដម ង៉ាន់ ចំរើន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ចាប់ពីថ្ងៃទី ១៦ – ១៩ ខែឧសភា ឆ្នាំ២០១៧ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។

ឥរិយាបថ​ទាំង​១៦​បង្កើត​ក្នុង​គោល​បំណង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​សម្រាប់​​ស្ត្រី និង​កុមារ​ត្រូវ​បាន​ដាក់​ជូន​ភាគី​ពាក់​ព័ន្ធ​​ពិគ្រោះ​យោបល់​កាល​ពី​ម្សិលមិញ

ភ្នំពេញ ១៣ ឧសភា ២០១៧៖ «នេះជាកិត្តិយសដែលលេខាធិការដ្ឋាន គ.ជ.អ.ប ទទួលបានកិច្ចសហការជាមួយអង្គការយូនីសេហ្វ (UNICEF) គាំទ្រទាំងបច្ចេកទេស ទាំងធនធានថវិកា ក៏ដូចជាឧបករណ៍ផ្សេងៗ ក្នុងការបង្កើតនូវសេចក្ដីព្រាងផែនការប្រាស្រ័យទាក់ទងដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមភាពសម្រាប់ស្ត្រី និងកុមារ ហើយក៏សូមថ្លែងអំណរគុណដល់ក្រុមការងារ UNICEF ជាពិសេសដែលបានការសម្របសម្រួលដោយលោក Tomas Jensen  និងក្រុមហ៊ុន ១៧ទ្រីហ្គឺ (17 Triggers) …

គម្រោង LASED II ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​ផែនការ​​ធ្វើ​អត្តសញ្ញាណកម្ម​ដីធ្លី ដល់​ប្រជាពលរដ្ឋ​ឃុំ​ដូង

កំពង់ធំ ៩ ឧសភា ២០១៧៖ គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី២ (LASED II)  បានធ្វើការផ្សព្វផ្សាយផែនការ ការធ្វើអត្តសញ្ញាណកម្មដី និងផែនការវិនិយោគ៥ឆ្នាំ សម្រាប់ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាពឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្ដម ជាម ប៉េអា អគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងជាប្រធានសម្របសម្រួលគម្រោង LASED ថ្នាក់ជាតិ និងមានការចូលរួមពីមន្ត្រីរាជការព្រមទាំងប្រជាពលរដ្ឋប្រមាណ៥០០នាក់។

បណ្ដុះបណ្ដាល​គ្រូ​ឧទ្ទេស​ថ្នាក់​ក្រុង ស្រុក ​ស្ដីពី​ការ​កសាង​ផែនការ​អភិវឌ្ឍន៍ និង​កម្មវិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ថ្នាក់​ក្រោម​ជាតិ

រតនគិរី ៨ ឧសភា ២០១៧៖  ក្នុងគោលបំណងបង្កើនចំណេះដឹងដល់គ្រូឧទ្ទេសថ្នាក់ក្រុង ស្រុក រដ្ឋបាលខេត្តរតនគិរី បានរៀបចំបើកវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ក្រុង ស្រុក ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ក្រោមជាតិ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៣-០៥ ខែឧសភា ឆ្នាំ២០១៧ ដែលមានអ្នកចូលរួមសរុបចំនួន៤៤នាក់ (ស្រី១៣នាក់) នៅសាលប្រជុំសាលាខេត្តរតនគិរី។

ពិធី​ចែក​ធុង​ចម្រោះ និង​ធុង​សំរាម​ដល់​ឃុំ​គោលដៅ​នៃ​រដ្ឋបាល​មូលដ្ឋាន​ និង​ការ​ប្រែប្រួល​អាកាស​ធាតុ ជំហានទី២​​​​

បាត់ដំបង ០៣ ឧសភា ២០១៧៖ ដើម្បីជាការបូកសរុបលទ្ធផលការងារគម្រោងគម្រោងរដ្ឋបាលមូលដ្ឋាន និងការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ និងជំហានបន្ទាប់ពីការអនុវត្តគម្រោងដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងអ្នកពាក់ព័ន្ធនានា លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំពិធីចែកធុងចម្រោះ និងធុងសំរាមដល់ឃុំគោលដៅ ក្រោមអធិបតីភាព ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប…

អគារ​សាលា​ក្រុង ស្រុក និង​សាល​ប្រជុំ​ចំនួន​៣៤ ត្រូវ​បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ

កំពង់ឆ្នាំង ១ ឧសភា ២០១៧៖ ក្នុងការគាំទ្រដល់ការពង្រឹងសមត្ថភាពជូនរដ្ឋបាលក្រុង ស្រុកដើម្បីធានាអនុវត្តនូវមុខងារ និងចាត់ចែងធនធានឱ្យមានប្រសិទ្ធភាព រាជរដ្ឋាភិបាលកម្ពុជាបានចូលរួមថវិកាបដិភាគជាមួយនឹងប្រាក់កម្ចីរបស់ធនាគារអភិវឌ្ឍន៍អាស៊ីក្នុង គម្រោងអភិវឌ្ឍន៍សេវាកម្មសាធារណៈ និងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុតាមបែបវិមជ្ឈការ…

ឯកឧត្ដម សក់ សេដ្ឋា៖ បន្ត​គាំទ្រ​ឱ្យ​មាន​ការ​ចូលរួម​ពិគ្រោះ​យោបល់​លើ​វិសោធនកម្ម​ច្បាប់​ទាំង​៣​ពី​គ្រប់​តួអង្គ​ទាំងអស់ ពិសេស​វិស័យ​ឯកជន​​

ភ្នំពេញ ២៦ មេសា ២០១៧៖ «បន្តគាំទ្រឱ្យមានការចូលរួមពិគ្រោះយោបល់លើវិសោធនកម្មច្បាប់ទាំង៣ពីគ្រប់តួអង្គទាំងអស់ ពិសេសវិស័យឯកជន» នេះជាប្រសាសន៍របស់ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានប្រតិបត្តិនៃលេខាធិការដ្ឋាន គ.ជ.អ.ប ក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំសេចក្ដីព្រាងវិសោធនកម្មច្បាប់ព្រៃឈើ ច្បាប់ជលផល និងច្បាប់តំបន់ការពារធម្មជាតិ ដែលបានប្រព្រឹត្តទៅរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ២៥ – ២៦ ខែមេសា ឆ្នាំ២០១៧ នៅសណ្ឋាគារ Sofitel ភ្នំពេញ។