អភិបាលខេត្ត ​ឧ​ត្ត​រ​មាន​ជ​យ័ ​ចុះ​ពិនិត្យ ​ដោះស្រាយ​ ដីធ្លី​ ជូន​ប្រជាពលរដ្ឋ​ ចំនួន​១០២​ គ្រួសារ ​​ខេត្ត​ឧ​ត្ត​រ​មាន​ជ័យ

ឧត្តរមានជ័យ ១៥ ធ្នូ ២០១៤៖ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅថ្មីៗនេះលោកសថាវីអភិបាល នៃគណៈអភិបាល ខេត្តឧត្តរមានជ័យ រួមជាមួយ មន្ត្រីរាជការមន្ទីរជុំវិញខេត្ត បានអញ្ជើញចុះពិនិត្យ ដោះស្រាយដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន១០២ គ្រួសារ ស្ថិតក្នុងភូមិកន្ទុយជួន ឃុំបេង ស្រុកបន្ទាយអំពិល ដែលមានការប៉ះពាល់ ជាមួយនឹងដីសហគមន៍ និងដីរបស់ទាហាន។

វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី១ អាណត្តិទី២ នៅក្នុងស្រុកកងមាស ខេត្តកំពង់ចាម

កំពង់ចាម ១៥ ធ្នូ ២០១៤៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តកំពង់ចាម បានរៀបចំឡើងដើម្បីផ្ដល់ព័ត៌មាន ផ្ដល់ជំនួយស្មារតី ដល់ក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ ឲ្យមានភាពរលូន និងមានប្រសិទ្ធភាព… 

សិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ ក្រុង ស្រុក ឆ្នាំ ២០១៥ របស់ស្រុកសំបូរ ខេត្តក្រចេះ

ក្រចេះ ១២ ធ្នូ ២០១៤៖ សាលាស្រុកសំបូរ ខេត្តក្រចេះ បានរៀបចំសិក្ខាសាលាសមាហរណកម្មផែនការឃុំ សង្កាត់ ក្រុង ស្រុក ឆ្នាំ២០១៤ ដើម្បីគៀរគរធនធានសម្រាប់ការអភិវឌ្ឍឃុំ សង្កាត់ ក្រុង ស្រុក និងដើម្បីដោះស្រាយបញ្ហានានាដែលប្រជាពលរដ្ឋបានជួបប្រទះ…

លោក​អភិបាល​ខណ្ឌ​ដង្កោ ដឹកនាំ​កិច្ចប្រជុំ​ប្រចាំខែ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល ខណ្ឌ​ដង្កោ

ភ្នំពេញ ១២ ធ្នូ ២០១៤៖ លោកនុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដង្កោនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានដឹកនាំកិច្ចប្រជុំប្រចាំខែរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ដង្កោ ដោយមានការចូលរួមពីអភិបាលរងអធិការនគរបាល…

តារាងសង្ខេប​សេចក្តីអញ្ជើញចូលរួមដេញថ្លៃ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុក ជំហ៊ានទី១

តារាងសង្ខេបសេចក្តីអញ្ជើញចូលរួមដេញថ្លៃ ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុក ជំហ៊ានទី១

សេចក្ដី​អញ្ជើញ​ចូលរួម​ដេញថ្លៃ​ សាងសង់​អគារ​រដ្ឋបាល​ និង​សាល​ប្រជុំ​នៅ​ស្រុកឆែប ខេត្តព្រះវិហារ

ភ្នំពេញ ១២ ធ្នូ ២០១៤៖ កាលបរិច្ឆេទផុតកំណត់សម្រាប់ដាក់សំណើដេញថ្លៃ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ ត្រឹមម៉ោង០២:០០ រសៀល។

នាយកដ្ឋាន​រដ្ឋបាល​មូលដ្ឋាន​រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​ប្រចាំ​ខែ​វិច្ឆិកា និង​លើក​ទិសដៅ​បន្ត

ភ្នំពេញ ១២ ធ្នូ ២០១៤៖  នាយកដ្ឋានរដ្ឋបាលមូលដ្ឋាននៃអគ្គនាយកដ្ឋានរដ្ឋបាលមូលដ្ឋានក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្តនៅសាលប្រជុំនៃនាយកដ្ឋានរដ្ឋបាលមូលដ្ឋាន។

សារលិខិត របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​អបអរ​សាទរ​បុណ្យ​សមុទ្រ​លើកទី៣ ​ក្រោម​ប្រធាន​បទ​អេកូទេសចរណ៍​តំបន់​ឆ្នេរ-ការអភិវឌ្ឍបៃតង ចាប់ពីថ្ងៃទី១២-១៤ ខែធ្នូ ឆ្នាំ២០១៤ ខេត្តកោះកុង

ទាញយកសារលិខិត

អភិបាល​ខណ្ឌ​ដូនពេញ អញ្ជើញ​ចូល​រួម​បើក​ការដ្ឋាន​ដាក់​ប្រព័ន្ធ​លូ​ថ្មី​នៅ​សង្កាត់ ផ្សារ​កណ្ដាល​ទី​១ (DAP)

ភ្នំពេញ ១២ ធ្នូ ២០១៤៖ អភិបាលខណ្ឌដូនពេញ លោកគួច ចំរើន និងថ្នាក់ដឹកនាំសាលាខណ្ឌ ព្រម ទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ បានអញ្ជើញចូល រួមបើកការដ្ឋានដាក់ប្រព័ន្ធលូថ្មី នៅតាមផ្លូវលេខ១៣ កែង១៣៦ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ ដោយមានការចូលរួមផងដែរពីប្រជាពលរដ្ឋមូលដ្ឋានជាច្រើននាក់។

កម្ពុជា​​នឹង​ចុះ​ត្រជាក់​​រយៈពេល​​១​សប្តាហ៍ ចាប់ពី​​ថ្ងៃទី​១៧ ខែធ្នូ​

ភ្នំពេញ ១២ ធ្នូ ២០១៤៖ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៧ ខែធ្នូ តទៅ ប្រទេសកម្ពុជា នឹងចុះត្រជាក់ រយៈពេល មួយសប្តាហ៍។ ការចុះត្រជាក់នេះ គឺដោយសារតែ ប្រទេសកម្ពុជា បច្ចុប្បន្ន កំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ ស៊ីបេរី។