អភិបាល​រាជធានី ស្នើ​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ពិនិត្យ​ការ​រៀបចំ​ផ្លូវ​ក្រវាត់​ក្រុង ទាំង​អស់​ក្នុង​រាជធានី

ភ្នំពេញ ២២ សីហា ២០១៤៖ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ ឯកឧត្ដម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ជាមួយគណៈកម្មការបច្ចេកទេស និងគណៈកម្មការសម្របសម្រួលគម្រោង ស្ដីពីពង្រាង របាយការណ៍ បញ្ចប់នៃគម្រោងផែនការមេលើការងារដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ ដែលសហការរៀបចំដោយក្រុមបេសកកម្មសិក្សាគម្រោងរបស់អង្គការJICA។ អានអត្ថបទបន្ត…

យន្តការគាំទ្រ និងពង្រឹងសមត្ថភាពគណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារក្រុង ស្រុក និងឃុំ សង្កាត់

ស្រុកស្រីស្នំ-សៀមរាប ២១ សីហា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់ស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានចុះប្រជុំផ្សព្វផ្សាយ ស្តីពីការអនុវត្តតួនាទី ភារកិច្ចរបស់ គ.ក.ស.ក ក្រុង ស្រុក នៅស្រុកស្រីស្នំ។

ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹក​ជំនន់​ចំនួន​ ៥៨២​គ្រួសារ នៅ​ខេត្ត​កណ្ដាល​ ទទួល​បាន​អំណោយ

កណ្តាល ២១ សីហា ២០១៤៖ ឯកឧត្ដមអភិបាលខេត្តកណ្ដាល អបដំណើរដោយ មន្ត្រីពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ បាននាំយកអំណោយរបស់ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ទៅចែកជូនប្រជាពលរដ្ឋរងគ្រោះដោយ ទឹកជំនន់ចំនួន៥៨២គ្រួសារ នៅឃុំថ្មគរ និងឃុំកោះរះ ស្រុកល្វាឯម ខេត្តកណ្ដាល។ 

ប្រកាស ស្តីពីការតែងតាំង សមាសភាព គណៈកម្មាធិការ សម្របសម្រួល និងត្រួតពិនិត្យ យានយន្ត ដឹកជញ្ចូន លើសទម្ងន់កម្រិតកំណត់ និងយានយន្តខុសទំហំ លើបណ្តាញផ្លួវជនបទ ក្រាលកៅស៊ូ និងបេតុង

 

ការ​ចុះ​​ពិនិត្យ​​បញ្ចប់​​សុពល​ភាព​​លើ​​គម្រោង​​ចំនួន០៤ ស្ថិត​ក្នុង​​ខេត្ត​កំពង់​ឆ្នាំង ខេត្ត​ត្បូងឃ្មុំ ខេត្ត​កំពង់ស្ពឺ និង​​ខេត្ត​តាកែវ

ភ្នំពេញ ២១ សីហា ២០១៤៖  ឯកឧត្ដម សាន វិសាល អនុរដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈសម្បត្តិ វាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ…

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​សាលាខេត្ត​កំពត បដិសេធ និង​បំភ្លឺ​ចំពោះ​ករណី​ ការ​តវ៉ា​របស់​ថ្នាក់​ដឹកនាំ និង​បុគ្គលិក​ចំពោះ​ទីតាំង​ដី​មណ្ឌល​កុមារ​កំព្រា​របស់​អង្គការ​ទ្រទ្រង់​សម្ពន្ធភាព​ក្ដី​សង្ឃឹម​កម្ពុជា​ នៅ​ខេត្ត​កំពត

ទាញយកសេចក្ដីប្រកាសព័ត៌មាន

សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ  ២០ សីហា ២០១៤៖ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាស្ដីពីការឆ្លងសេចក្ដីព្រាងផែនការត្រៀមបង្ការ និងឆ្លើយតប គ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូ សំអួន អភិបាល នៃគណៈអភិបាលខេត្ត កំពង់ស្ពឺ និងចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត…

សិក្ខាសាលា​ស្ដីពី​ការ​រៀបចំ​ផែនការ​ត្រៀម​បម្រុង​ឆ្លើយតប​គ្រោះអាសន្ន​ខេត្ត​កំពង់ស្ពឺ

កំពង់ស្ពឺ  ២០ សីហា ២០១៤៖ នៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានរៀបចំសិក្ខាសាលាស្ដីពីការឆ្លងសេចក្ដីព្រាងផែនការត្រៀមបង្ការ និងឆ្លើយតបគ្រោះមហន្តរាយខេត្ត ក្រោមអធិបតីភាព ឯកឧត្ដម អ៊ូ សំអួន អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុកទាំង៨ ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី ព្រមទាំងអង្គការសង្គមស៊ីវិលជាច្រើនរូបទៀត។

លោក ខៀវ កាញារីទ្ធ ជំរុញ​ឲ្យ​អ្នក​នាំ​ពាក្យ​ពង្រឹង​តួនាទី​របស់​ខ្លួន (RFI)

ភ្នំពេញ ២០ សីហា ២០១៤៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងជា អ្នកនាំពាក្យរដ្ឋាភិបាលបានជំរុញឲ្យអ្នកនាំពាក្យគ្រប់ស្ថាប័នទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិពង្រឹង តួនាទីរបស់ខ្លួនក្នុងការផ្តល់ព័ត៌មានដល់សាធារណជន។ 

ពិនិត្យ និង​​វាយ​តម្លៃ​​បញ្ចប់​​សុពល​ភាព​​លើ​​ការងារ​​ថែ​​ទាំង​​ផ្លូវ​​ក្នុង​​ខេត្ត​​ព្រះសីហនុ

ព្រះសីហនុ ១៩ សីហា ២០១៤៖ គណៈកម្មការអន្តរក្រសួង ដឹកនាំដោយ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាសមាជិកគណៈកម្មាធិការកំណត់បុរេលក្ខណៈ សម្បត្តិវាយតម្លៃ និងប្រគល់កិច្ចសន្យា (គ.ប.វ.ប.) កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពធានាគុណភាព លើការងារថែទាំ…

សិក្ខាសាលា​ស្ដីពី​ការ​កសាង​កម្មវិធី​វិនិយោគ​ឃុំ​៣​ឆ្នាំ​រំកិល​នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ

បន្ទាយមានជ័យ ១៩ សីហា ២០១៤៖ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ នៅសាលាស្រុក ម៉ាឡៃ បានរៀបចំសិក្ខាសាលា ជាមួយក្រុមប្រឹក្សាឃុំ ស្ដីពីការកសាងកម្មវិធីវិនិយោគឃុំ ដែលមានគោលបំណងដើម្បី៖១). ពង្រឹងសមត្ថភាពក្រុមប្រឹក្សាឃុំ លើគោលការណ៍សំខាន់ៗ…

ឯកឧត្ដម​អភិបាល​ខេត្ត និង​លោកជំទាវ​តំណាងរាស្ត្រ ជួយ​អន្តរាគមន៍​បូម​ទឹក​ដាក់​ស្រែ​នៅ​ស្រុក​បន្ទាយមាស

កំពត ១៩ សីហា ២០១៤៖  ឆ្លើយតបនិងការខ្វះខាតទឹកសម្រាប់ស្រូវសន្ទូងដែលកំពុងប្រឈម ចំពោះប្រជាកសិករ៣ភូមិ ក្នុងឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត កាលពីព្រឹក ថ្ងៃទី១៦ ខែ សីហា ឆ្នាំ២០១៤ លោកជំទាវ អ៊ុន សុគន្ធា តំណាងរាស្ត្រមណ្ដលខេត្តកំពត និងឯកឧត្តម ខូយ ឃុនហ៊ួរ អភិបាលនៃគណៈអភិបាលខេត្តកំពតបាននាំយកប្រេងឥន្ធនៈ …