ថ្នាក់អភិបាល អភិបាលរងរាជធានីខេត្តម្នាក់មិនអាចធ្វើការក្នុងខេត្តមួយលើសពី៨ឆ្នាំទេ
ភ្នំពេញ ៣១ មីនា ២០១៤៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានបញ្ជាក់ថា មន្ត្រី ថ្នាក់អភិបាល និងអភិបាលរងរាជធានី ខេត្ដ ក្រុង ស្រុក ខណ្ឌ ម្នាក់ៗមិនអាចធ្វើការជាមន្ដ្រីនៅមួយកន្លែងឬនៅក្នុង រាជធានី និងខេត្ដនីមួយៗលើសពី៨ឆ្នាំបានទេ ត្រូវតែមានការផ្លាស់ដែនសមត្ថកិច្ច ឬរាជធានី ខេត្ដក្រុង ស្រុក ខណ្ឌ ដែលខ្លួនគ្រប់គ្រង។