ក្រុមប្រឹក្សាខេត្ត ជំរុញរដ្ឋបាលខេត្តបន្តដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យបានលឿន
បន្ទាយមានជ័យ ២៩ មករា ២០១៥៖ មានប្រសាសន៍ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី២របស់ ក្រុមប្រឹក្សាខេត្ត កាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ឯកឧត្ដម អ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យបានជំរុញឱ្យផ្នែកពាក់ព័ន្ធរបស់ អាជ្ញាធរខេត្តត្រូវបន្តសិក្សាស្រាវជ្រាវដោះស្រាយបញ្ហាប្រឈមសំណួរ សំណូមពរ ដែលបានទទួលមកពីវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់របស់រដ្ឋបាលខេត្ត កាលពីចុងឆ្នាំ២០១៤ឱ្យបានលឿន។