វគ្គ​បណ្ដុះបណ្ដាល​ពង្រឹង​សមត្ថភាព ​ការអនុវត្ត​មុខងារ​ការ​ជួសជុល​ និង​ថែទាំ​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ស្អាត​ជនបទ (AKP)

ភ្នំពេញ ៧ តុលា ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៥ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពីការពង្រឹងសមត្ថភាពការអនុវត្តមុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទដល់មន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិដែលអញ្ជើញមកពីខេត្តគោលដៅអនុវត្តមុខងារសាកល្បង រួមមានខេត្តត្បូងឃ្មុំ និងខេត្តកំពត។

កិច្ច​ប្រជុំ​​គណៈ​​គ្រប់​គ្រង​​បញ្ជ្រាប​​ការ​​ប្រែប្រួល​​អាកាសធាតុ​ ទៅ​​ក្នុង​​ដំណើរ​ការ​​កសាង​​ផែនការ​​ និង​​រៀបចំ​​ថវិកា​​ថ្នាក់​ក្រោម​ជាតិ​ (SNC Scale-up)

ភ្នំពេញ ០៦ តុលា ២០១៥៖ ប្រទេសកម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ ហើយតែងតែទទួលផលប៉ះពាល់ពីបញ្ហាប្រែប្រួលអាកាសធាតុពិសេសប្រជាពលរដ្ឋមូលដ្ឋាន ដោយសាតែពួកគេនៅមានការខ្វះខាតទាំងធនធាន និងសមត្ថភាពក្នុងការបន្សុំាខ្លួននឹងបញ្ហានេះ…

សេចក្តី​សម្រេច​ស្តីពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​របស់​គណៈកម្មាធិការ​គ្រប់គ្រង​ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យ​ភាព​សង្គម​នៅ​ថ្នាក់​ក្រោម​ជាតិ

ទាញយកសេចក្តីសម្រេច

កិច្ចគាំទ្រដល់រដ្ឋបាលក្រុង ស្រុក លើការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ

ព្រះវិហារ ០៦ តុលា ២០១៥៖ ដោយមានការគាំទ្រពី លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស និងដឹកនាំសម្របសម្រួលដោយ លោក សុក ហៃ នាយករដ្ឋបាលខេត្ត ក្រុមការងារបច្ចេកទេសរបស់មណ្ឌល បានធ្វើការគាំទ្រទៅដល់រដ្ឋបាលក្រុង ស្រុកទាំង៨ ដើម្បីសម្រេចបាននូវការរៀបចំផែនការអន្តរាគមន៍អភិវឌ្ឍន៍ស្ថាប័នរយៈពេលបីឆ្នាំ ស្របតាមសៀវភៅណែនាំស្តីពី “ការអភិវឌ្ឍស្ថាប័នសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ”…

សេចក្តីអញ្ជើញចូលរួមពិគ្រោះថ្លៃលើការងារជួសជុលផ្លូវចំនួន២គម្រោងនៅស្រុកសាលាក្រៅ

ទាញយកសេចក្តីអញ្ជើញចូលរួមពិគ្រោះថ្លៃលើការងារជួសជុលផ្លូវចំនួន២គម្រោងនៅស្រុកសាលាក្រៅ។

ខេត្ត​កណ្ដាល រៀបចំ​កិច្ច​ប្រជុំ​បូកសរុប​ការងារ​៩ខែ ​លើ​វិស័យ​អប់រំ​

ភ្នំពេញ ៥ តុលា ២០១៥៖ ក្នុងគោលបំណងពិនិត្យឡើងវិញពីវឌ្ឍនភាពនៃការអនុវត្តការងាររយៈពេលកន្លងមកក្នុងការអនុវត្តយុទ្ធសាស្ត្រគន្លឹះទាំង៤ របស់ក្រសួង និងធ្វើការវិភាគលទ្ធផលបំពេញការងារតាមបែប SWOT នារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ មន្ទីរអប់រំយុវជន និងកីឡាខេត្តកណ្ដាលបានធ្វើការបូសរុបលទ្ធផលការងាររយៈពេល៩ខែ ឆ្នាំ២០១៥ ក្រោមអធិបតីភាព ឯកឧត្ដមម៉ៅ ភិរុណ អភិបាលនៃគណៈអភិបាលខេត្ត នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្ដាល។

សេចក្តីជូនដំណឹងស្តីពី ការរៀបចំបញ្ជីឈ្មោះអ្នកទទួលការសម្រាប់ដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ឆ្នាំ២០១៦ សម្រាប់ខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ ០៥ តុលា ២០១៥៖ សាលាខេត្តត្បូងឃ្មុំ នឹងរៀបចំបញ … អានបន្ត

ក្រុមការងារបច្ចេកទេសវិមជ្ឈការ វិសហមជ្ឈការ ពិនិត្យវឌ្ឍនភាពផអ៣ទី២

ភ្នំពេញ ០២ តុលា ២០១៥៖ ការគ្រប់គ្រងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ គណនេយ្យភាពតាមបែបប្រជាធិបតេយ្យ ការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធានក្នុងការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន និងវិមជ្ឈការហិរញ្ញវត្ថុ គឺជាសមិទ្ធផលធំៗទាំង៥ ដែលត្រូវសម្រេចឲ្យបានក្នុងផែនការអនុវត្តរយៈពេល៣ឆ្នាំដំណាក់កាលទី២ (ផអ៣ទី២)…

ប្រជុំ​ផ្សព្វផ្សាយ​ ស្ដីពី​ច្បាប់​គ្រប់គ្រង​គ្រោះ​មហន្តរាយ (AKP)

កំពង់ចាម ២ តុលា ២០១៥៖ នៅសាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីច្បាប់គ្រប់គ្រងគ្រោះមហន្តរាយ ក្រោមអធិបតីភាពរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី  ញឹម វណ្ណដា អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីអាជ្ញាធរខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

បើក​ការដ្ឋាន​ជួសជុល ផ្លូវ លូ ប្រឡាយ​លើ​គម្រោង​អភិវឌ្ឍន៍​ខណ្ឌ​ទួលគោក​ឆ្នាំ​២០១៥

ភ្នំពេញ ១ តុលា ២០១៥៖ ការជួសជុលផ្លូវ លូ ប្រឡាយលើគម្រោងអភិវឌ្ឍន៍ខណ្ឌទួលគោកឆ្នាំ២០១៥ បានបើកការដ្ឋានស្ថាបនាជាផ្លូវការ កាលពីព្រឹកថ្ងៃទី០១ តុលាឆ្នាំ២០១៥នេះ នៅក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលពិធីនេះធ្វើឡើងក្រោយអធិបតីភាពលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ដោយមានការចូលរួមពីប្រជាពលរដ្ឋជាច្រើនរូបទៀត។