ក្រសួងមហាផ្ទៃជំរុញការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិ ជូនដល់មន្ត្រីរាជការ
ភ្នំពេញ ២២ មិថុនា ២០១៦៖ ឯកឧត្ដមប្រាក់ សំអឿន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃមានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងផ្ដល់ផលប្រយោជន៍នានាជូនដល់មន្ត្រីរាជការគ្រប់រូបដែលបំពេញការងារសម្រេចបានស្នាដៃជូនអង្គភាព។ ការដំឡើងថ្នាក់ និងឋានន្តរស័ក្ដិនេះ ធ្វើឡើងផ្អែកលើលទ្ធផលការងារដែលបានកំណត់នៅក្នុងលក្ខខណ្ឌការងាររបស់មន្ត្រីរាជការម្នាក់ៗ និងផ្អែកលើគោលការណ៍ប្រសិទ្ធភាព តម្លាភាព សមធម៌ និងអព្យាក្រឹត្យភាព។