សារាចរណែនាំលេខ០៥ សរណន ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ ស្ដីពីវិធានការចាំបាច់នានាក្នុងការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ
ទាញយកសារាចរណែនាំ
ទាញយកសារាចរណែនាំ
ទាញយកអនុក្រឹត្យ
ភ្នំពេញ ២២ កញ្ញា ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាមួយតំណាងក្រសួង ស្ថាប័នអនុវត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលបានកើតមានក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។
ព្រះសីហនុ ១៩ កញ្ញា ២០១៦៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ សហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពីរបៀបចងក្រង ការពិពណ៌នាមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ជូនថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្ត។
មណ្ឌលគិរី ១៦ កញ្ញា ២០១៦៖ ក្នុងខណៈដែលអញ្ជើញចុះត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្ដាលអាណត្តិ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តមណ្ឌលគិរីនោះ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តមណ្ឌលគិរី មុននឹងបន្តដំណើរទៅកាន់ខេត្តរតនគិរី។
ភ្នំពេញ ១៥ កញ្ញា ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប និងដៃគូអភិវឌ្ឍ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យថវិកាកញ្ចប់ជាមួយដៃគូអភិវឌ្ឍន៍…
ភ្នំពេញ ១៤ កញ្ញា ២០១៦៖ ឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្នសង្គមក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ ត្រូវបានផ្សព្វផ្សាយនិងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្របន្ថែមសម្រាប់ការអនុវត្តនៅពេលអនាគត។
ព្រះសីហនុ ៧ កញ្ញា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សា លោក សុខ ផន អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលខត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
ភ្នំពេញ ៧ កញ្ញា ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសតំណាងក្រសួងសុខាភិបាល ដើម្បីធ្វើការពិគ្រោះយោបល់លើសេចក្ដីព្រាងបឋមនៃបញ្ជីមុខងារវិស័យអាទិភាពសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។
ភ្នំពេញ ៥ កញ្ញា ២០១៦៖ គោលដៅចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០- ២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចអនុវត្តតួនាទី សិទ្ធិអំណាចរបស់ខ្លួនបានពេញលេញដោយមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។
ភ្នំពេញ ១ កញ្ញា ២០១៦៖ ដើម្បីឱ្យរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩) បានគ្រប់ជ្រុងជ្រោយ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលមួយចំនួនជាមួយក្រសួងស្ថាប័នអនុវត្តផអ៣ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។
ភ្នំពេញ ៣១ សីហា ២០១៦៖ ការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាទៅលើគម្រោងរៀបចំបង្កើតសាលាអភិបាលកិច្ចល្អ យ៉ាងហោចណាស់នឹងបើកវគ្គបណ្ដុះបណ្ដាលឲ្យបានមួយវគ្គនៅក្នុងចុងឆ្នាំ២០១៦។