បើក​​វគ្គ​បំប៉ន​ដល់​មេភូមិ ប្រជា​សហគមន៍​ និង​ប្រជាពលរដ្ឋ​​​អំពី​ច្បាប់​ និង​គោល​នយោបាយ​ពាក់​​ព័ន្ធ​វិស័យ​ដីធ្លី

បន្ទាយមានជ័យ ២៣ មិថុនា ២០១៤៖ ការងារជាអាទិភាពក្នុងការជំរុញកែទម្រង់ដីធ្លីទៅបានវាមិនត្រឹមតែពាក់ព័ន្ធនិងសមត្ថកិច្ចជំនាញនោះទេ គឺវាមានការពាក់ព័ន្ធច្រើនទៅនិងក្រសួង ស្ថាប័នអាជ្ញាធរគ្រប់ថ្នាក់និងប្រជាពលរដ្ឋទូទាំងប្រទេស ហើយការជោគជ័យឬបរាជ័យអាស្រ័យលើការចូលរួមគាំទ្រពីគ្រប់មជ្ឈដ្ឋានក្នុងការយល់អំពីច្បាប់…

ខណ្ឌ​មានជ័យ បើក​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១ អាណត្តិ​ទី​២

ភ្នំពេញ ២៣ មិថុនា ២០១៤៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៤ នៅសាលាខណ្ឌមានជ័យថ្មី  ក្រុមប្រឹក្សាខណ្ឌ បានបើកកិច្ចប្រជុំលើកដំបូងរបស់ខ្លួនក្នុងអាណត្តិទី២ បន្ទាប់ពីប្រកាស ចូលកាន់តំណែងរយ:ពេលប្រមាណជាង២សប្ដាហ៍កន្លងមកនេះ ក្រោមវត្តមានលោកអែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោកពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ ។

វគ្គបណ្តុះបណ្តាលស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍លើការបំពេញការងាររបស់ក្រុមប្រឹក្សា ស្រុកថ្មគោល ខេត្តបាត់ដំបង

ថ្មគោល-បាត់ដំបង ២០ មិថុនា ២០១៤៖ អង្គការក្រុមទ្រទ្រង់ភូមិ (VSG) បានបើកវគ្គបណ្តុះបណ្តាល រយៈពេលពីរថ្ងៃ នៅថ្ងៃទី១៩-២០ ខែមិថុនា ឆ្នាំ២០១៤  ស្តីពីប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងារ របស់ក្រុមប្រឹក្សាស្រុកថ្មគោល…

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ លើកទី១ អាណត្តិទី២

បន្ទាយមានជ័យ ២០ មិថុនា ២០១៤៖ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាលើកទី១ អាណត្តិទី២ ខេត្តបន្ទាយមានជ័យ ដែលដឹកនាំអង្គប្រជុំដោយ ឯកឧត្តម អ៊ុង អឿន ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤…

សេចក្តី​ជូនដំណឹង​លេខ២១ សជណ ចុះ​ថ្ងៃទី​១៧ មិថុនា ២០១៤ របស់​រាជរដ្ឋាភិបាល ស្តីពី​ការ​ត្រួតពិនិត្យ និង​សហការ​ឧបត្ថម្ភ គាំទ្រ​ដល់​ពលករ​កម្ពុជា​ដែល​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ពី​ប្រទេស​ថៃ

ទាញយកសេចក្តីជូនដំណឹង។

សេចក្តី​សម្រេច​លេខ​២៣០៧ សសរ ចុះ​ថ្ងៃទី​១៧ មិថុនា ២០១៤ របស់​ក្រសួង​មហាផ្ទៃ ស្តីពី​ការ​ផ្ទេរ​ការិយាល័យ​ច្រក​ចេញ​ចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ពី​រចនាសម្ព័ន្ធ​សាលា​ខណ្ឌ​មាន​ជ័យ ទៅ​រចនា​សម្ព័ន្ធ​សាលា​ខណ្ឌ​ច្បារ​អំពៅ

ទាញយកឯកសារនៅទីនេះ។

សារាចរណែនាំ​របស់​រាជរដ្ឋាភិបាល​ស្តីពី​ការ​ចូលរួម​គោរព​ព្រះ​វិញ្ញាណក្ខ័ន្ធ និង​ដង្ហែ​ព្រះ​បរម​អដ្ឋិ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ

ទាញយកឯកសារនៅទីនេះ។

ប្រកាស​លេខ​១៩៩ ប្រក.សក. ចុះ​ថ្ងៃទី​០៦ មិថុនា ២០១៤ ស្តីពី​ការ​ធ្វើ​ប្រតិភូកម្ម​អំណាច​រដ្ឋបាល​កណ្តាល​ពី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ដល់​ក្រុង​កំពង់ចាម​នៃ​ខេត្ត​កំពង់​ចាម

ទាញយកឯកសារនៅទីនេះ។