ឯកឧត្តម ស ខេង៖ មានការតែងតាំងមន្ត្រីមួយចំនួននៅថ្នាក់ក្រោមជាតិ មិនស្របតាមនីតិវិធី (មានសំលេង)
ភ្នំពេញ ៦ កុម្ភៈ ២០១៥៖ ឯកឧត្តម ស ខេង បានថ្លែងស្តីបន្ទោស ដល់មន្ត្រីថ្នាក់ក្រោមជាតិ មួយចំនួន ថាបានតែងតាំងមន្ត្រី បុគ្គលិក ដែលបម្រើការនៅស្ថាប័នថ្នាក់ក្រោមជាតិ ធ្វើឡើងទៅតាមមនោសញ្ចេតនា មិនស្របតាមនីតិវិធី និងបានរំលោភទៅលើគោលការណ៍ ដោយមិនបានពិភាក្សាជាមួយក្រុមប្រឹក្សា ហើយអត្តនោម័តិ ដើម្បីតែងតាំង។