វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ស្រុក​ស្វាយជ្រំ

ស្វាយរៀង ២២ មិថុនា ២០១៥៖ ក្រុមប្រឹក្សាស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាជាមួយប្រជាពលរដ្ឋ មន្ត្រីរាជការចំនួនប្រមាណ១៧០នាក់។

ប្រជាពលរដ្ឋ ចំនួន ១៥០នាក់ ចូលរួមវេទិកា ផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ១៧ មិថុនា ២០១៥៖ ប្រជាពលរដ្ឋចំនួន ១៥០នាក់ ចូលរួមវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្នុងបរិវេណវត្តម៉ងចិន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញ ចូលរួម លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក សុខ ខឿន ប្រធាន…

សារ​រំលែក​ទុក្ខ​ពី​តំណាង​លេខា​ធិ​ការដ្ឋាន គ.ជ.អ.ប ចំពោះ​មរណ​ភាព​សម្តេច ជា ស៊ីម

តាងនាមថ្នាក់ដឹកនាំ បុគ្គលិក និងមន្រ្តីរាជការនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ មានការកត់ស្លុតប្រកបដោយមហាសែនទុក្ខក្រៀមក្រំ និងសោកស្តាយ…

ថ្នាក់ដឹកនាំ​លេខាធិការដ្ឋាន គ.ជ.អ.ប អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេច​ ជា ស៊ីម

ភ្នំពេញ ១៧ មិថុនា ២០១៥៖ គណៈប្រតិភូលេខាធិការដ្ឋាន គ.ជ.អ.ប ដឹកនាំដោយឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៥ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសពសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធាន…

ការ​បង្កើន​ការ​យល់ដឹង​របស់​អង្គការ​សង្គម​ស៊ីវិល​ស្ដីពី​គណនេយ្យ​ភាព​សង្គម​

ភ្នំពេញ ១៦ មិថុនា ២០១៥៖ សមាជិកក្រុមការងារវិមជ្ឈការតាមរយៈភាពជាដៃគូ (WGPD) ប្រមាណ៤០រូប ដែលអញ្ជើញមកពីរាជធានី ខេត្ត កាលពីថ្ងៃទី១៦-១៧ ខែមិថុនា ឆ្នាំ២០១៥ បានចូលរួមសិក្ខាសាលាស្ដីពីការបង្កើនការយល់ដឹងរបស់អង្គការសង្គមស៊ីវិលស្ដីពីគណនេយ្យភាពសង្គម នៅមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច នៃក្រសួងមហាផ្ទៃ…

សារាចរ ស្តីពីការអនុញ្ញាតអោយមន្រ្តីរាជការទាំងអស់ឈប់សម្រាកពីការងារនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីចូលរួមពិធីបូជាសពរបស់សម្តេចអគ្គធម្មពោធិសាល ជា ស៊ីម

ទាញយកសារាចរ

វីដេអូ – លោកជំទាវ​សមាជិក​ក្រុមប្រឹក្សាខេត្ត​កណ្តាល៖ «នៅមានគម្លាតយេនឌ័រ រវាងស្ត្រី និងបុរស ក្នុងតួនាទីធ្វើសេចក្តីសម្រេចពីថ្នាក់ឃុំដល់ថ្នាក់ខេត្ត»

លោកជំទាវ នួន នារតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល មានប្រសាសន៍ថា៖ «នៅមានគម្លាតយេនឌ័រ រវាងស្ត្រី និងបុរស ក្នុងតួនាទីធ្វើសេចក្តីសម្រេច ពីថ្នាក់ឃុំដល់ថ្នាក់ខេត្ត»។ ចុចទីនេះដើម្បីទស្សនាវីដេអូ។

វីដេអូ៖ ស្រ្តី​​ជា​​អ្នក​​ដឹក​នាំ​​ដែល​​លេច​​ធ្លោ​ទទួល​ជ័យ​លាភី​ក្នុង​អភិបាល​កិច្ច​មូលដ្ឋាន​

ស្រ្តីជាអ្នកដឹកនាំដែលលេចធ្លោទទួលជ័យលាភីក្នុងអភិបាលកិច្ចមូលដ្ឋាន។ កញ្ញា ញ៉ិក លីនណា អនុប្រធានបណ្តាញអង្គការសហគមន៍មូលដ្ឋាន ខេត្តបាត់ដំបង ទទួលបានជ័យលាភីលេខ១ ក្នុងដំណើរការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ចុចទីនេះដើម្បីទស្សនាវីដេអូ។

ជប៉ុនផ្តល់ហិរញ្ញប្បទានឥតសំណងក្នុងការពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអភិវឌ្ឍន៍ធនធានមនុស្សដល់កម្ពុជា

ភ្នំពេញ ១៦ មិថុនា ២០១៥ ៖ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងចំនួន២របស់រាជរដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងពង្រីកប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅខេត្តកំពត និងគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥នេះ…

អភិបាលខណ្ឌ​ដង្កោ​ដឹកនាំ​កម្លាំង​ចុះ​បំពេញបែបបទ​ធ្វើ​សៀវភៅ​គ្រួសារ និង​ចែក​អត្តសញ្ញាណប័ណ្ណ​ជូន​ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​កំពឹស

ភ្នំពេញ ១៦ មិថុនា ២០១៥៖ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ លោក នុត ពុធដារ៉ា អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ និងលោកវរសេនីយ៍ទោ ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការខណ្ឌ សង្កាត់ និងយុវជនខណ្ឌ ចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋដើម្បីបំពេញបែបបទធ្វើសៀវភៅគ្រួសារ និងចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋក្នុងភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។