កិច្ចប្រជុំផ្សព្វផ្សាយឯកសារ ពាក់ព័ន្ធនឹងការគ្រប់គ្រងមន្ត្រី បម្រើការងារ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ
កំពង់ឆ្នាំង ១ សីហា ២០១៤៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ … អានបន្ត
កំពង់ឆ្នាំង ១ សីហា ២០១៤៖ នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ … អានបន្ត
ភ្នំពេញ ១ សីហា ២០១៤៖ សៀវភៅណែនាំស្តីពីការរៀបចំគម្រោងរាជធានី ខេត្ត ដែលត្រូវបានប្រកាសឲ្យប្រើ កាលពីថ្ងៃទី២០ ខែ មិថុនា ឆ្នាំ២០១៤ ដោយ គ.ជ.អ.ប ត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៤។
សៀមរាប ៣១ កក្កដា ២០១៤៖ ក្រុមការងារគណនេយ្យភាពខេត្ត (គ.ក.ខ) សៀមរាប បានរៀបចំកិច្ចប្រជុំប្រចាំខែកក្កដារបស់ខ្លួន កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ុន ថាឬទ្ធិ អភិបាលរងខេត្ត និងជាអនុប្រធានក្រុមការងារ គ.ក.ខ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធាន គ.ក.ខ។
សៀមរាប ៣១ កក្កដា ២០១៤៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីការអភិវឌ្ឍស្ថាប័ន ដល់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាស្រុក អាណត្តិទី២ ដែលទើបជាប់ឆ្នោត លើកទី១ កាលពីថ្ងៃទី២៩-៣០ ខែកក្កដា ឆ្នាំ២០១៤។
ទាញយកលិខិតនៅទីនេះ។
ទាញយកឯកសារនៅទីនេះ។
ភ្នំពេញ ៣០ កក្កដា ២០១៤៖ គម្រោងអភិបាលកិច្ចមូលដ្ឋាន (DFGG) នៃក្រសួងមហាផ្ទៃ សហការជាមួយលេខាធិការដ្ឋាន គ.ជ.អ.ប បានបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលថ្នាក់ជាតិ រយៈពេលបីថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០-៣១ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ ស្តីពីការអនុវត្តផែនការអនុវត្តគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅសាលប្រជុំមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវអភិបាលកិច្ច (ក្រសួងមហាផ្ទៃ) ។
ភ្នំពេញ ៣០ កក្កដា ២០១៤៖ ក្រុមការងារបច្ចេកទេសបញ្ជ្រាបការប្រែប្រួលអាកាសធាតុ (CGCM) ដែលទើបបង្កើតថ្មី នៃលេខាធិការដ្ឋាន គ.ជ.អ.ប នៅថ្ងៃទី៣០ កក្កដា ២០១៤ បានបើកកិច្ចប្រជុំ លើកទី១ របស់ខ្លួន នៅក្នុងការកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដែលប្រព្រឹត្តទៅ នៅសាលប្រជុំលេខាធិការដ្ឋាន គ.ជ.អ.ប។
ទាញយកតារាង
កណ្ដាល ២៩ កក្កដា ២០១៤៖ វគ្គបណ្ដុះបណ្ដាលស្ដីពីការកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តកណ្តាល ត្រូវបានបិទនារសៀលថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាពឯកឧត្ដមម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បន្ទាប់ពីបានដំណើរការ អស់រយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២២-២៥ ខែកក្កដា ឆ្នាំ២០១៤។
ភ្នំពេញ ២៩ កក្កដា ២០១៤៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីគោលនយោបាយស្តីពីការអភិវឌ្ឍធនធានមនុស្ស និងសេចក្តីណែនាំការអនុវត្ត ក្រោមអធិបតីភាព ឯកឧត្តម សាន វិសាល អនុរដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ។
សៀមរាប ២៨ កក្កដា ២០១៤៖ គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ (គ.ក.ស.ក) ខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ អាណត្តិទី២ របស់ខ្លួន កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៤ ក្រោមអធិបតីភាព លោកជំទាវ ស៊ិន ណម សមាជិកាក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក។