អនុក្រឹត្យស្ដីពីប្រាក់បំណាច់មុខងារមន្ត្រីរាជការស៊ីវិលនៃក្រសួងអប់រំយុវជននិងកីឡា
ទាញយកអនុក្រឹត្យ
ទាញយកអនុក្រឹត្យ
ទាញយកសេចក្ដីជូនដំណឹង
ព្រះវិហារ ១០ កញ្ញា ២០១៤៖ ដើម្បីជួយការគាំទ្រដល់ការអនុវត្តកិច្ចដំណើរការកំណែ ទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ រដ្ឋបាលខេត្តព្រះវិហារ បានប្រគលមូតូចំនួន ០១ គ្រឿងដល់ទីប្រឹក្សាហេដ្ឋានរចនាសម្ព័ន្ធ និងចំនួន០៨ គ្រឿង ផ្សេងទៀតដល់បុគ្គលិកបច្ចេកទេសគាំទ្រក្រុង ស្រុក…
កណ្ដាល ១០ កញ្ញា ២០១៤៖ ក្នុងពេលដំណើរការនៃការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្ម គ្រួសារក្រីក្រថ្នាក់ខេត្ត ស្រុក ក្រុង និងឃុំ សង្កាត់ ក្រុមការងារបានខិតខំស្រង់ស្ថិតិបានច្បាស់លាស់ និងត្រឹមត្រូវ និងតម្លាភាពទៅតាមជំហាននីមួយៗ តាមការណែនាំរបស់ក្រសួងផែនការ។
ទាញយកសុន្ទរកថានៅទីនេះ។
ភ្នំពេញ ៩ កញ្ញា ២០១៤៖ ក្រសួងមហាផ្ទៃ បានរៀបចំវេទិការយៈពេល២ថ្ងៃនៅថ្ងៃទី៩-១០ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីគណនេយ្យភាពសង្គម ដើម្បីឆ្លុះបញ្ចាំង លទ្ធផលបញ្ចប់គម្រោង អភិបាលកិច្ចល្អមូលដ្ឋាន (DFGG) ដែលបានអនុវត្ត រយៈពេល៥ឆ្នាំ (២០០៩-២០១៤) ដែលនឹងត្រូវបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៤ ខាងមុខនេះ។
កំពង់ចាម ៨ កញ្ញា ២០១៤៖ សាលាខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូឧទ្ទេសថ្នាក់ខេត្ត ក្រុង ស្រុក ស្ដីពីការកសាងផែនការអភិវឌ្ឍន៍ ប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលក្រុង ស្រុក ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុំភឿន គុណវុឌ្ឍ អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមអភិបាលខេត្តកំពង់ចាម។
កណ្ដាល ៨ កញ្ញា ២០១៤៖ ក្នុងមួយឆ្នាំៗ រាជរដ្ឋាភិបាលកម្ពុជាបានបោះទុនវិនិយោគ ជាច្រើនក្នុងការស្តា ការសាងសង់ ការពង្រឹង ការកែលំអ និងការជួសជុលថែទាំផ្លូវថ្នល់ និងស្ពាន។ នេះជាការលើកឡើងរបស់ ឯកឧត្ដម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួង សាធារណការ និងដឹកជញ្ជូនក្នុងពិធីផ្សព្វផ្សាយ ច្បាប់ស្ដីពីផ្លូវថ្នល់…
កំពត ៨ កញ្ញា ២០១៤៖ ដោយអនុវត្តតាមប្រតិទិននៃកិច្ចប្រជុំសាមញ្ញរយៈពេល១២ខែ កាលពីព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៤ ក្រុមប្រឹក្សាខេត្តកំពតបានបើកដំណើរការប្រជុំលើកទី៤ សម្រាប់អាណត្តីទី២របស់ខ្លួន នៅសាលប្រជុំសាលាខេត្តកំពត។
ប៉ៃលិន ៨ កញ្ញា ២០១៤៖ វេទិកាថ្នាក់ខេត្ត ស្តីពីការស្វែងយល់អំពីការអនុវត្តគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងយេនឌ័រ បានរៀបចំដោយក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា អាជ្ញាធរខេត្ត…
ព្រៃវែង ៥ កញ្ញា ២០១៤៖ កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៤ នៅសាលាខេត្តព្រៃវែង មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយប្រកាសស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃមន្ទីរមុខងារ សាធារណៈរាជធានី ខេត្ត ក្រោមការអញ្ជើញចូលរួមពីឯកឧត្ដម ជុក មុន្នី អនុរដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ ឯកឧត្ដម ឡុង ថាត អភិបាលរងខេត្តព្រៃវែង។
កំពង់ស្ពឺ ៤ កញ្ញា ២០១៤៖ ក្រសួងកិច្ចការនារី សហការជាមួយរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣-៥ ខែកញ្ញា ឆ្នាំ២០១៤ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីការអភិវឌ្ឍន៍ សមត្ថភាពស្ត្រីជាថ្នាក់ដឹកនាំ ក្រុង ស្រុក នៅសណ្ឋាគារហូលីដេរ។