ពិធីប្រកាសចូលកាន់តំណែង អភិបាល អភិបាលរងក្រុង និងនាយករដ្ឋបាល សាលាក្រុងសៀមរាប
សៀមរាប ៩ ធ្នូ ២០១៤៖ កាលពីវេលាព្រឹកថ្ងៃទី០៩ ធ្នូ ២០១៤ នេះ នៅសាលាក្រុងសៀមរាប មានរៀបចំពិធី ប្រកាសចូលកាន់តំណែង ជា អភិបាល អភិបាលរងក្រុង និងនាយករដ្ឋបាល សាលាក្រុង ក្រោមអធិបតីភាព លោកឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាល ខេត្តសៀមរាប ដោយមានការអញ្ជើញ ចូលរួមពី សំណាក់ លោកជាអភិបាលរងខេត្ត អស់លោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព ប្រធានក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ចៅសង្កាត់ ផងដែរ ។