កម្ពុជានឹងចុះត្រជាក់រយៈពេល១សប្តាហ៍ ចាប់ពីថ្ងៃទី១៧ ខែធ្នូ
ភ្នំពេញ ១២ ធ្នូ ២០១៤៖ យោងតាមការព្យាករណ៍ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៧ ខែធ្នូ តទៅ ប្រទេសកម្ពុជា នឹងចុះត្រជាក់ រយៈពេល មួយសប្តាហ៍។ ការចុះត្រជាក់នេះ គឺដោយសារតែ ប្រទេសកម្ពុជា បច្ចុប្បន្ន កំពុងទទួលរងឥទ្ធិពល ពីខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ ស៊ីបេរី។