សិក្ខាសាលា ការអនុវត្តផែនការយុទ្ធសាស្រ្តគណនេយ្យភាពសង្គម “ប័ណ្ណដាក់ពិន្ទុ របស់សហគមន៍” ស្រុកព្រៃឈរ

ស្រុកព្រៃឈរ-កំពង់ចាម ២ កញ្ញា ២០១៤៖ អង្គការ Pact សហការជាមួយអង្គការ ភ្នំស្រីដើម្បីអភិវឌ្ឍន៍ បានរៀបចំសិក្ខាសាលា រយៈពេលពីរថ្ងៃ នៅថ្ងៃទី១-២ ខែកញ្ញា ២០១៤ ស្ដីពីប័ណ្ណដាក់ពិន្ទុសហគមន៍ លើការបំពេញការងារ របស់ក្រុមប្រឹក្សាស្រុកព្រៃឈរ ខេត្តកំពង់ចាម នៃគម្រោងលើកកម្ពស់ការចូលរួម របស់ប្រជាពលរដ្ឋ ក្នុងដំណើរការ អភិវឌ្ឍ តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ  (PROCEED)…

វេទិកា​សាធារណៈ​​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ត្រួតពិនិត្យ គាំទ្រ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣

កំពង់ស្ពឺ ២ កញ្ញា ២០១៤៖ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ នៅវត្តកល្យាណមានជ័យ ឃុំទ័ពមាន ស្រុកថ្ពង់ ខេត្តកំពង់ស្ពឺ បានបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋដើម្បីត្រួតពិនិត្យ  គាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល កម្ពុជា និងដើម្បីដោះស្រាយរាល់បញ្ហាប្រឈមប្រជាពលរដ្ឋដែលកើតឡើងតាមមូលដ្ឋាន។ 

ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​​ពិនិត្យ​​ការ​អនុវត្ត​​គម្រោង​​កែ​លម្អ​​ផ្លូវ​​ជនបទ​និង​​ជួប​​សំណេះ​សំណាល​​ជា​មួយ​​ប្រជាជន​​អ្នក​ទទួល​ផល នៅ​ក្នុង​ខេត្ត​កំពង់ចាម និង​​ខេត្ត​ត្បូងឃ្មុំ

កំពង់ចាម ២ កញ្ញា ២០១៤៖  ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលពី ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ បានអញ្ជើញពិនិត្យការអនុវត្តគម្រោងកែលំអផ្លូវជនបទ ចំនួនពីរខ្សែនៅ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រហិរញ្ញប្បទានដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៣ អាណត្តិ​ទី២ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ១ កញ្ញា ២០១៤៖ កាលពីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ នៅសាលាខេត្តកំពង់ឆ្នាំងមានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី២ ក្រោមអធិបតីភាព លោកជំទាវ ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម អ៊ុន សំអុល អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីប្រធានមន្ទីរ អង្គភាព ទីប្រឹក្សា និងអ្នកពាក់ព័ន្ធ សរុបចំនួន៤៨រូប។

កិច្ចប្រជុំ​ក្រុម​ការងារ​គណនេយ្យ​ភាព​ខេត្ត លើកទី៥ ឆ្នាំ២០១៤

កំពង់ឆ្នាំង ១ កញ្ញា ២០១៤៖ នៅរសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ក្រុមការងារ គណនេយ្យភាពខេត្តកំពង់ឆ្នាំង (ក.គ.ខ) បានរៀបចំកិច្ចប្រជុំលើកទី៥ ឆ្នាំ២០១៤ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ុន សំអុល អនុប្រធានក្រុមការងារគណនេយ្យភាពខេត្ត …

ប្រជុំ​ពិគ្រោះ​យោបល់ និង​ស្រាវជ្រាវ​អំពី​ភាព​ជាក់ស្ដែង​ នៃ​ការងារ​របស់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​លើ​មុខងារ ដែល​គ្រោង​ផ្ទេរ​ដោយ​ក្រសួង​អភិវឌ្ឍន៍​ជនបទ និង​ក្រសួង​សង្គមកិច្ច ​អតីត​យុទ្ធជន​ និង​យុវ​នីតិ​សម្បទា

កំពង់ចាម ១ កញ្ញា ២០១៤៖ កិច្ចប្រជុំពិគ្រោះយោបល់ និងស្រាវជ្រាវអំពីភាពជាក់ស្ដែង នៃការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ លើមុខងារ ដែលគ្រោងផ្ទេរដោយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ត្រូវបានប្រារព្ធឡើងនៅសាលប្រជុំ សាលាខេត្ត នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ។

ប្រ​ជា​ពល​រដ្ឋ​ឃុំ​កោះ​ខ្សាច់​ទន្លា​ ស្រុក​ស្អាង​ បាន​ទទួល​អំណោយពីគណៈកម្មាធិការ គ្រប់គ្រងគ្រោះមហន្តរាយខេត្ត

កណ្ដាល ១ កញ្ញា ២០១៤៖ ប្រជាពលរដ្ឋចំនួន៣៥០គ្រួសារ នៅឃុំកោះខ្សាច់ទន្លា ស្រុកស្អាងដែលកំពុងរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់កាលពីដើមខែសីហាកន្លងមក បានទទួលអំណោយពីគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកណ្តាល តាមរយៈឯកឧត្តម ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម ឌិត ឌីណា រដ្ឋលេខាធិការក្រសួងរ៉ែ…

កិច្ច​ប្រជុំ​ផ្ទៃក្នុង​បើក​ទូលាយ​របស់​រដ្ឋបាល​ខេត្ត​កែប

កែប ១ កញ្ញា ២០១៤៖ កិច្ចប្រជុំផ្ទៃក្នុងបើកទូលាយដើម្បីត្រួតពិនិត្យវាយតម្លៃសកម្មភាព ការងារគ្រប់ផ្នែកក្នុងរយៈពេល១ឆ្នាំនៃការធ្វើកំណែទម្រង់ធៀបនិង យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភា បានប្រារព្ធឡើងនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកែប ក្រោមអធិបតីភាពឯកឧត្តម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប។

កិច្ច​ប្រជុំ​​ផ្ទៃ​ក្នុង​​បើក​ទូលាយ​​ដើម្បី​ត្រួត​ពិនិត្យ ​វាយតម្លៃ​​សកម្មភាព​​ការងារ​​​រយៈពេល​១​ឆ្នាំ​ ធៀប​នឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៣

កំពង់ឆ្នាំង ២៩ សីហា ២០១៤៖ ការប្រជុំផ្ទៃក្នុងបើកទូលាយ ដើម្បីត្រួតពិនិត្យ វាយតម្លៃ សកម្មភាព ការងារគ្រប់ផ្នែក ក្នុងរយៈពេល ១ឆ្នាំនៃការធ្វើកំណែទំរង់ ធៀបនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាល នីតិកាល ទី៥ នៃរដ្ឋសភាពិធីនេះ ប្រារព្ធធ្វើ ឡើង នៅព្រឹក ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលាខេត្តកំពង់ឆ្នាំង…

កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​៣ អាណត្តិ​ទី​២ របស់​ក្រុម​ប្រឹក្សា​ខេត្ត​កែប

កែប ២៨ សីហា ២០១៤៖ ក្រុមប្រឹក្សាខេត្តកែបអាណត្តិទី២ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣ ក្រោមអធិបតីភាព ឯកឧត្ដម សំ សារីន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្ត។