សេចក្ដីណែនាំ លេខ ៤៣៣៣ ពណ.បលចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ដីពីការ អនុវត្តន៍ខ្លឹមសារប្រកាសលេខ ៣៦៥ ពណ.បល.ប្រក ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ដីពីការ ធ្វើប្រតិភូកម្ម ការងារ ពាណិជ្ជកម្ម ជូនដល់ ក្រុង ស្រុក ខណ្ឌគោលដៅ

ទាញយកឯកសារ។ 

ឆ្នាំ២០១៤អគ្គនាយកដា្ឋនគយ និងរដ្ឋាករ ប្រមូលចំណូលបាន៥.៤៥៥ពាន់លានរៀល

ភ្នំពេញ ៩ មករា ២០១៥៖ ឯកឧត្តម គុណ ញឹម អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋា ករកម្ពុជា បានឱ្យដឹងថា ដោយផ្អែកលើ គន្លឹះសំខាន់ ចំនួន៣ រួមមាន ផ្នែករដ្ឋបាលគយ ផ្នែកគោលនយោបាយគយ និងទស្សនវិស័យ និង អភិបាលកិច្ចនោះ នៅក្នុងឆ្នាំ២០១៤ កន្លងមកនេះ អគ្គនាយកដ្ឋានប្រមូលចំណូល សរុបបាន៥.៤៥៥ ពាន់លានរៀល ស្មើ៧,៨% នៃផលិត ផលសរុប ក្នុងស្រុក ហើយកើនឡើង ប្រមាណ ៣៣,៥% បើប្រៀបធៀប តួលេខឆ្នាំ២០១៣ ។

សម្លេង៖ ប្រសាសន៍ឯកឧត្តម សក់ សេដ្ឋា ក្នុង សិក្ខាសាលា ចែករំលែក បទពិសោធន៍ ស្តីពី​កិច្ចដំណើរការនៃការផ្ទេរមុខងារ និងធនធាន ទៅឲ្យ​ រដ្ឋបាល ថ្នាក់ក្រោមជាតិ របស់​​ប្រទេស​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ថ្ងៃទី​៨ មករា ២០១៥

ស្តាប់សំលេង។  

បើកការដ្ឋានសាងសង់ផ្លូវបេតុង៣ខ្សែ ដែលមានប្រវែង២៧១៣ម៉ែត្រ នៅទីរួមស្រុកមង្គលបូរី

បន្ទាយមានជ័យ ០៩ មករា ២០១៥ ៖ ការដ្ឋានសាងសង់ផ្លូវបេតុងចំនួន៣ខ្សែ ត្រូវបានបើកកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ នៅភូមិហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បីបង្ករភាពងាយស្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងខេត្ត។

អាជ្ញាធរខេត្តកំពង់ចាម ចុះពិនិត្យការសាងសង់ដំបូលផ្សារ ផ្លូវ ១ខ្សែ និងសួរសុខទុក្ខអាជីវករផ្សារបឹងកុក

កំពង់ចាម ០៨ មករា ២០១៥៖ ឯកឧត្ដម លន់ លឹមថៃ អភិបាលខេត្តកំពង់ចាម រួមដំណើរជាមួយឯកឧត្ដម ជឹម លាវ អភិបាលរងខេត្ត និងមន្ត្រីរាជការមន្ទីរ ជំនាញ បានអញ្ចើញចុះពិនិត្យការងារសាងសង់ដំបូលផ្សារ ផ្លូវ ១ខ្សែ និងចុះសួរសុខទុក្ខអាជីវករផ្សារបឹងកុក…

ប្រទេស​​ឥណ្ឌូណេស៊ី និង​ហ្វីលីពីន ចែក​រំលែក​បទពិសោធន៍​អំពី​កិច្ច​ដំណើរ​ការ​ផ្ទេរ​មុខងារ និង​ធនធាន ទៅ​កាន់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៨ មករា ២០១៥៖ វាគ្មិនមកពី ប្រទេសឥណ្ឌូណេស៊ី និងហ្វីលីពីន ចំនួន២រូប នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ បានធ្វើការ ចែករំលែកបទពិសោធន៍ អំពីកិច្ចដំណើរការ ផ្ទេរមុខងារ និងធនធាន ទៅកាន់ រដ្ឋបាលថ្នាក់ ក្រោមជាតិ នៅក្នុងប្រទេស ទាំងពីរ ដល់មន្ត្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃប្រទេសកម្ពុជា។

អនុក្រឹត្យលេខ៣៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤របស់រាជរដ្ឋាភិបាលស្តីពី ការកំណត់ប្រាក់ឧបត្ថម្ភប្រចាំខែចំពោះសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ និងមន្រ្តីភូមិ

ទាញយកអនុក្រឹត្យ

សេចក្តីជូនដំណឹង ស្តីពី ការអនុវត្តបទប្បញ្ញតិ្ត ស្តីពី ពន្ធលើប្រាក់បៀវត្ស ដែលបាន កែប្រែ ដោយច្បាប់ ស្តីពី ហិរញ្ញវត្ថុ សម្រាប់ ការគ្រប់គ្រង ឆ្នាំ២០១៥

ភ្នំពេញ ០៨ មករា ២០១៥៖ ដោយអនុលោម តាមមាត្រា ១១ នៃច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០១៥ ដែលត្រូវបាន ប្រកាសអោយ ប្រើដោយ ព្រះរាជក្រមលេខ នស/រកម/១២១៤/០២៦ ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ មាត្រា ៤៧ នៃច្បាប់ស្តីពី សារពើពន្ធ ដែលត្រូវ បានប្រកាស អោយប្រើប្រាស់ ដោយព្រះរាជក្រម លេខនស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ កុម្ភៈ ឆ្នាំ១៩៩៧ ត្រូវបានកែប្រែ លើអត្រា គណនាពន្ធ ប្រាក់បៀវត្ស សម្រាប់ គ្រប់និយោជិក ដែលមាន ប្រាក់បៀវត្ស ជាប់ពន្ធ…

ខេត្តក្រចេះធ្វើវេទិកាសាធារណៈបាន២៣លើក ក្នុងរយៈពេល១០ខែ

ក្រចេះ ៦ មករា ២០១៥៖ ចាប់ពីខែមីនាដល់ខែធ្នូឆ្នាំ២០១៤កន្លងទៅនេះ នៅទូទាំងខេត្តក្រចេះ បានចុះធ្វើវេទិកាសាធារណៈ បានចំនួន ២៣លើក ក្នុងមូលដ្ឋាន ស្រុក ក្រុងទាំង៦ របស់ខេត្ត ។

អគាររដ្ឋបាលថ្មី របស់ខេត្តត្បូងឃ្មុំ ចាប់ផ្តើមសាងសង់

ត្បូងឃ្មុំ ៦ មករា ២០១៥៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត រួមជាមួយគណៈប្រតិភូអមដំណើរ បានចំណាយពេល វេលាមួយ ស្របក់ឃុំ ក្នុងការពិនិត្យមើល ប្លង់គោលអគារ រដ្ឋបាលថ្មី និងហេដ្ឋារចនាសម័្ពន្ធ របស់ទីរួមខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី០៥ ខែ មករា ឆ្នាំ២០១៤ ជាខេត្ត ដែលទើប បានបង្កើត ជាផ្លូវ ដោយកាត់ចេញ ពីខេត្តកំពង់ចាម បានរំដោះចេញពីរបបប្រល័យពូជសាសន៍កាលពី ៣៦ឆ្នាំមុន។

លិខិត លេខ១៧០៦រថ.រស ចុះថ្ងៃទី៣០ ខែធ្នូឆ្នាំ២០១៤ ស្តីពី ការកំណត់តំបន់ហាមឃាត់ មិនអនុញ្ញាតអោយមានអាជីវកម្មបូមខ្សាច់ នៅតាមដងទន្លេមេគង្គលើ មេគង្គក្រោម និងទន្លេបាសាក់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តព្រៃវែង

ទាញយកលិខិតហាមឃាត់លម្អិត