លិខិត លេខ១៤២សជណ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្តីពី ករណីរបាយការណ៍ នៃលទ្ធផលកិច្ចប្រជុំអន្តរក្រសួង ពិភាក្សារកដំណោះស្រាយ ក្នុងការកែលម្អអោយប្រសើរឡើង នូវការគ្រប់គ្រងសំណល់រឹង រាវ ក្នុងរាជធានីភ្នំពេញ

ទាញយកលិខិត

ប្រឡាយ ស្ពាន ផ្លូវលំ និង​ទំនប់​ទឹក ថ្មី និង​​ផល​ប្រយោជន៍​សម្រាប់​អ្នក​ស្រុក​ព្រៃកប្បាស និង​ត្រាំកក់​

តាកែវ ១៣ កុម្ភៈ ២០១៥៖ គម្រោងស្តារប្រឡាយមួយ ដែលកំពុងសាងសង់ នៅឃុំចម្ប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រជាពលរដ្ឋ ចំនួនប្រមាណ ជាង៨.០០០នាក់ ដើម្បីស្រោចស្រពដំណាំ របស់ពួកគេ។  គម្រោងនេះ រំពឹងថា នឹងត្រូវបានសាងសង់ រួចរាល់ នៅពាក់កណ្ដាល ខែមីនា ឆ្នាំ២០១៥ ខាងមុខនេះ។

គណនេយ្យ​ភាព​សង្គម​ ជួយ​លើក​កម្ពស់​ការ​ចូលរួម​របស់​ប្រជាពលរដ្ឋ​

ភ្នំពេញ ១៣ កុម្ភៈ ២០១៥៖ ដើម្បីចែករំលែកបទពិសោធន៍បញ្ហាប្រឈម រៀនសូត្រពីការអនុវត្តដំណើរការដាក់ពិន្ទុលើពហុវិស័យថ្នាក់ឃុំ នៃផែនការអនុវត្តគណនេយ្យភាពសង្គម សិក្ខាសាលាឆ្លុះបញ្ចាំងគម្រោងគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ…

សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​ ២០១៤ និង​លើក​ទិសដៅ​ការងារ​ឆ្នំា២០១៥ របស់​រដ្ឋបាល​ខេត្ត​ស្ទឹងត្រែង

ស្ទឹងត្រែង ១៣ កុម្ភៈ ២០១៥៖ ដើម្បីធ្វើឲ្យខេត្តមានការអភិវឌ្ឍន៏រីកចំរើនឆ្លើយតបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋនិងស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា សាលាខេត្តស្ទឹងត្រែងបានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារ…

 

បញ្ហា​ប្រែប្រួល​អាកាសធាតុ​ជា​បញ្ហា​សកល​ដែល​ទាមទារ​ អោយ​មាន​ការ​ចូលរួម​សហការ​ដោះស្រាយ​ពី​ថ្នាក់​ជាតិ​ រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អង្គការ​សង្គម​ស៊ីវិល​

បាត់ដំបង ១២ កុម្ភៈ ២០១៥៖ ការប្រែប្រួលអាកាសធាតុ គឺជាបញ្ហាសកលហើយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសកសិករកម្ពុជា ដែលជាហេតុទាមទារអោយមានការចូលរួមខ្ពស់ពីអាជ្ញាធរគ្រប់ជាន់ថ្នាក់ អង្គការសង្គមស៊ីវិល ព្រមទាំងប្រជាពលរដ្ឋផងដែរ។

សន្និបាត​បូក​សរុប​លទ្ធផល​ការងារឆ្នាំ២០១៤ និង​លើក​ទិសដៅបន្ដឆ្នាំ២០១៥​របស់​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង

កំពង់ឆ្នាំង ១២ កុម្ភៈ ២០១៥៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានប្រារព្ធពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៤ និងលើកទិសដៅការងារឆ្នាំ ២០១៥ របស់ខ្លួនកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលាខេត្តកំពង់ឆ្នាំង។…

លិខិតក្រសួងមហាផ្ទៃ ជម្រាបជូនឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកោះកុង ខេត្តពោធិ៍សាត់ ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ក្នុងការអនុញ្ញាតិ អោយមានការរៀបចំកិច្ចលទ្ធកម្មប្រកួតប្រជែងជាសាធារណៈលើកទី២ សម្រាប់ការសាងសង់អគាររដ្ឋបាល និងសាលប្រជុំសាលាស្រុក

ទាញយកលិខិត

សេចក្តីជូនដំណឹងនៃការដេញថ្លៃឡើងវិញ ស្តីពីការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុក

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ សេចក្តីជូនដំណឹងពីការដេញថ្លៃឡើងវិញ ស្តីពីការសាងសង់អគាររដ្ឋបាល និងសាលប្រជុំនៅក្រុង ស្រុកចំនួន៦ ក្នុងខេត្តចំនួន៤ រួមមានស្រុកកែវសីមា ស្រុកពេជ្រាដា ស្រុកកោះញែកនៃខេត្តមណ្ឌលគិរី ស្រុកបូទុមសាគរនៃខេត្តកោះកុង ស្រុកវាលវែងនៃខេត្តពោធិ៍សាត់ និងស្រុកវ៉ើនសៃនៃខេត្តរតនគិរី។…

ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ ចាប់​ផ្តើម​គិតគូ​រ សុវត្ថិភាព​ស្បៀង​ ដល់​ពលរដ្ឋ​ ដែល​ទទួលបាន​ សម្បទាន​ដី​សង្គមកិច្ច

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ បន្ទាប់ពីប្រជាពលរដ្ឋ ចំនួន៣.១៤៨ គ្រួសារ ទទួលបាន សម្បទានដីសង្គមកិច្ច  ក្នុងស្រុកគោលដៅ នៃខេត្ត៣ (ក្រចេះ កំពង់ចាម “ត្បូងឃ្មុំ” និងកំពង់ធំ) ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើម គិតគូរ លើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពស្បៀងរបស់ពួកគេ។

រដ្ឋបាលខេត្ត​ស្វាយរៀង បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៤ និង​លើក​ទិសដៅ​ការងារ ឆ្នាំ​២០១៥

ស្វាយរៀង ១១ កុម្ភៈ ២០១៥៖ រដ្ឋបាលខេត្តស្វាយរៀង បានធ្វើសន្និបាត បូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៤ និងទិសដៅការងារ ឆ្នាំ២០១៥ របស់ខ្លួន ដែលមានរយៈពេលមួយថ្ងៃ។ …

ក្រសួង​អភិវឌ្ឍន៍​ជនបទ ប្រកាស​ផ្ទេរ​សិទ្ធិ​អំណាច​ទៅ​ឲ្យ​ថ្នាក់ក្រោម​ជាតិ ជា​លើកដំបូង

ភ្នំពេញ ១១ កុម្ភៈ ២០១៥៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសស្តីពីការធ្វើប្រតិភូកម្មមុខងារជួសជុល និង ថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទជូនរដ្ឋបាលស្រុកចំនួន ៧…