កិច្ចប្រជុំសាមញ្ញលើកទី១៤ អាណតិ្តទី២ របស់ក្រុមប្រឹក្សាខេត្តប៉ៃលិន
ប៉ៃលិន ៩ កក្កដា ២០១៥៖ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ អាណត្តទី២ ក្រោមអធិបតីភាព ឯកឧត្ដម ឡី ចាន់ឆាយ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម កើត សុធា អភិបាល នៃគណៈអភិបាលខេត្ត ប៉ៃលិន ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្នុងខេត្ត មន្ត្រីរាជការ និងតំណាងអង្គការនានាមួយចំនួនផងដែរ។