ប្រសាសន៍ទាំងស្រុង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ឧបនាយករដ្ឋមន្ត្រីប្រចាំការ និងជាអនុប្រធាន គ.ជ.អ.ប ថ្លែងក្នុងពិធីបើកសិក្ខាសាលាជាតិស្តីពីការ­រៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់ គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៥ នៅខេត្តព្រះសីហនុ (វីដេអូ)

ទស្សនាវីដេអូ។

វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់ របស់​ក្រុម​ប្រឹក្សា​ខេត្ត​សៀមរាប អាណត្តិ​ទី​២ ឆ្នាំ​២០១៥ នៅ ស្រុក​បន្ទាយស្រី

សៀមរាប ២១ ធ្នូ ២០១៥៖ វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានរៀបចំឡើងកាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៥ នៅក្នុងបរិវេណវត្តបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្ដមនូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដមស៊ិន រុន អភិបាលរងខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា គណៈអភិបាល តំណាងមន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមកពីស្រុកបន្ទាយស្រី ស្រុកអង្គរជុំ និង ស្រុកវ៉ារិន ប្រមាណជាង៦០០នាក់។

របាយការណ៍សង្ខេបស្ដីពីលទ្ធផលនៃសិក្ខាសាលាជាតិ ស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់ គ.ជ.អ.ប ខេត្តព្រះសីហនុ ថ្ងៃទី១៥-១៦ ខែធ្នូ ឆ្នាំ២០១៥

ទាញយករបាយការណ៍។

ក្រសួង​​ ស្ថាប័ន​​ចំនួន​​១០​ បាន​​ធ្វើ​​ប្រតិភូកម្ម​​មុខងារ​​សេវា​រដ្ឋបាល​ចំនួន​ជាង​២០០​ប្រភេទ​ដល់​រដ្ឋបាល​ក្រុង ស្រុក​ ខណ្ឌ​

ព្រះសីហនុ ១៧ ធ្នូ ២០១៥៖ ក្រៅពីសេវារដ្ឋបាលដែលបានធ្វើប្រតិភូកម្មជាង២០០ប្រភេទជូនប្រជាពលរដ្ឋតាមរយៈការិយាល័យច្រកចេញចូលតែមួយ គឺមានក្រសួង ស្ថាប័នមួយចំនួនបានរៀបចំនូវបញ្ជីផ្ទេរមុខងារ និងសាកល្បងផ្ទេរមុខងារវិស័យសុខាភិបាល សេវាទឹកស្អាត និងអនាម័យជនបទរបស់ក្រសួងអភិវឌ្ឍន៍ជនបទដល់រដ្ឋបាលថ្នាក់ក្រោមជាតិមួយចំនួនផងដែរ…

សម្តេច​ក្រឡា​ហោម​ ស ខេង​ លើក​ទឹក​ចិត្ត​ឲ្យ​ក្រសួង​ ស្ថាប័ន​​ផ្ទេរ​មុខងារ​ និងធនធាន​​ជាក់​លាក់​ និង​ចាំបាច់​ខ្លះ​ ឲ្យ​រដ្ឋបាល​ថ្នាក់​​ក្រោមជាតិ​ (Fresh News)

ព្រះសីហនុ ១៧ ធ្នូ ២០១៥៖ ថ្លែងនៅក្នុងពិធីបិទសិក្ខាសាលាជាតិ ស្តីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៦ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ក្នុងខេត្តព្រះសីហនុ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប បានកោតសរសើរ ក្រសួងស្ថាប័នមួយចំនួន ដែលបានផ្ទេរនូវមុខងារជាក់លាក់ និងចាំបាច់ខ្លះ របស់ខ្លួនទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ទាំងក្នុងបែបផែនជាការធ្វើប្រតិភូកម្ម និងការប្រគល់…

វីដេអូៈ ប្រសាសន៍ទាំងស្រុង​របស់​​ សម្ដេចក្រឡាហោម ស ខេង ថ្លែង​​ក្នុងសិក្ខាសាលាជាតិ​ស្តីពី​ការ​រៀបចំ​ផែនការ​សកម្មភាព​ និង​ថវិកា​ឆ្នាំ​២០១៦​ របស់ គ.ជ.អ.ប កាល​ពី​ថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៥ នៅ​ខេត្ត​ព្រះសីហនុ

ទស្សនាវីដេអូ។

មូលនិធិក្រុង ស្រុកនឹងកើនឡើងពី ១៩,២លានដុល្លារនៅឆ្នាំ២០១៥ ដល់ ២៤,៥លានដុល្លារ នៅឆ្នាំ២០១៦

ព្រះសីហនុ ១៥ ធ្នូ ២០១៥៖ នៅចុងឆ្នាំ២០១៤ កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវអនុក្រឹត្យ ស្តីពីការផ្ទេរធនធានពីថវិការដ្ឋជូនមូលនិធិក្រុង ស្រុក ដោយបង្កើនកម្រិតសមាមាត្រនៃមូលនិធិនេះ ធៀបទៅនឹងចំណូលចរន្តថវិកាជាតិសរុប ពី០,៨០% សម្រាប់ឆ្នាំ២០១៥ ទៅ០,៩០% សម្រាប់ឆ្នាំ២០១៦ និងទៅដល់១% ចាប់ពីឆ្នាំ២០១៧ ដល់ ឆ្នាំ២០១៩

កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​១៩ អាណត្តិ​ទី​២​ របស់​ក្រុមប្រឹក្សា​ខេត្ត​កំពត

កំពត ១១ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តកំពត កាលពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី១៩ ក្រោមអធិបតីភាពឯកឧត្ដម អ៊ឹង ម៉េងហួរ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដមស៊ុក សារ៉ាដ អភិបាលរងខេត្ត និងមានការចូលរួមពីឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមានសមាជិកចូលរួមជាច្រើនរូបទៀត។