Pact៖ ការ​ចូលរួម​របស់​ពលរដ្ឋ​ក្នុង​អភិបាល​កិច្ច​មូលដ្ឋាន​ប្រសើរ​ជាង​មុន

ភ្នំពេញ ៣០ ធ្នូ ២០១៥៖ អង្គការ Pact កម្ពុជា បានរកឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងអភិបាលកិច្ចមូលដ្ឋាន មានភាពប្រសើរឡើងជាងមុនបើប្រៀបធៀបនឹងឆ្នាំមុនៗ នៅក្នុងក្រុង ស្រុក គោលដៅចំនួន៨ របស់គម្រោងលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុង…

សម្ដេច​ក្រឡាហោម ស ខេង ជំរុញ​ដល់​អភិបាល​ខេត្ត​ស្ទឹងត្រែង​ថ្មី បន្ត​ទប់ស្កាត់​បទល្មើស​គ្រប់​ប្រភេទ ពិសេស​អំពើ​ប្លន់​ប្រដាប់​អាវុធ និង​បទល្មើស​ព្រៃឈើ គ្រឿងញៀន

ស្ទឹងត្រែង ៣០ ធ្នូ ២០១៥៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាស់តឿន និងជំរុញដល់អភិបាលខេត្តស្ទឹងត្រែងថ្មី ក៏ដូចជាមន្ត្រីក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងអស់ត្រូវខិតខំបន្ថែមទៀត ទប់ស្កាត់នូវគ្រប់សកម្មភាពប្រព្រឹត្តបទល្មើសឲ្យមានប្រសិទ្ធភាពខ្ពស់។

សង្គម​ស៊ីវិល​ ថា ការ​លាត​ត្រដាង​ព័ត៌មាន​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត​ច្រើន​លើ​រដ្ឋាភិបាល

ភ្នំពេញ ២៩ ធ្នូ ២០១៥៖  សង្គមស៊ីវិលបានមើលឃើញថា ការលាតត្រដាងព័ត៌មានគឺធ្វើឲ្យពលរដ្ឋ មានទំនុកចិត្តច្រើនលើ រដ្ឋាភិបាល ហើយការមានតម្លាភាពនៃការងាររដ្ឋាភិបាល នឹងកើតមានគ្រប់ទីកន្លែង ដែលនឹងនាំមកនូវរដ្ឋាភិបាលមួយ ដែលបើកចំហ …

វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត​កណ្ដាល នៅ​ស្រុក​មុខកំពូល

កណ្ដាល ២៩ ធ្នូ ២០១៥៖ ក្រុមប្រឹក្សាខេត្តកណ្ដាល អាណត្តិទី២ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋប្រមាណ៥០០នាក់ នៅភូមិព្រែកដំបង ស្រុកមុខកំពូល ដើម្បីស្វែងយល់ពីកង្វល់ សំណូមពរ និងកែលម្អចំណុចខ្វះខាតនានាដែលកើតមាននៅថ្នាក់មូលដ្ឋាន។

អនុក្រឹត្យ​លេខ​១៩១ អនក្រ.បក ចុះ​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៥ ស្ដីពី​ការ​កែប្រែ​ឯកតា​ នៃ​សន្ទស្សន៍​បៀវត្ស​មូលដ្ឋាន​របស់​មន្ត្រីរាជការ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា

ទាញយកអនុក្រឹត្យ

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានគម្រោងសង្គហទានសង្គម នៅសាលាស្រុកភ្នំស្រុក​ ខេត្តបន្ទាយ​មាន​ជ័យ (វីដេអូ)

ទស្សនាវីដេអូ។

វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី២ ឆ្នាំ២០១៥ គោលដៅទី៣

សៀមរាប ២៥ ធ្នូ ២០១៥៖ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាឧបករណ៍ដ៏មានសារៈសំខាន់ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព ការឆ្លើយតប និងការចូលរួមរបស់ប្រជាពលរដ្ឋ ទាំង បុរស ស្ត្រី សំខាន់យុវជន និងជនងាយរងគ្រោះ នៅក្នុងកិច្ចដំណើរការអភិបាលកិច្ចរបស់ក្រុមប្រឹក្សា រដ្ឋបាលថ្នាក់ក្រោមជាតិដោយផ្តោតទៅលើការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋនៅតាមជនបទ…

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ថ្លែងក្នុងពិធីបើកយុទ្ធនាការផ្សព្វផ្សាយព័ត៌មានគម្រោងសង្គហទានសង្គម នៅសាលាស្រុកស្រីស្នំ ខេត្តសៀមរាប (វីដេអូ)

ចុចទីនេះដើម្បីទស្សនាវីដេអូ។

ក្រសួង​សេដ្ឋកិច្ច​ពង្រឹង​ការ​អនុវត្ត​ប្រព័ន្ធ​ស្តង់ដារ​ឯកសារ​ដេញ​ថ្លៃ សម្រាប់​លើកកម្ពស់​ប្រសិទ្ធភាព​ក្នុង​វិស័យ​លទ្ធកម្ម​សាធារណៈ (AKP)

ភ្នំពេញ ២៤ ធ្នូ ២០១៥៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្ដើមអនុវត្តន៍ប្រព័ន្ធស្តង់ដារ ឯកសារដេញថ្លៃសម្រាប់ ពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងលើវិស័យលទ្ធកម្មសាធារណៈ ដើម្បីឱ្យ ស្របតាមកំណែទម្រង់នៃការគ្រប់គ្រងហិរញ្ញវត្ថុនិងយុទ្ធសាស្ត្រកៀរគរចំណូលរបស់ រាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្ដម ជា សុផារ៉ា អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សិក្ខាសាលា ត្រួតពិនិត្យ និង​វាយតម្លៃ គម្រោង​អភិវឌ្ឍន៍​ជនបទ​ដោយ​ប្រើប្រាស់​វិធីសាស្ត្រ “ចលនា​ភូមិ​ថ្មី”

ភ្នំពេញ ២២ ធ្នូ ២០១៥៖ សិក្ខាសាលាស្ដីពី ការត្រួតពិនិត្យ និងវាយតម្លៃគម្រោងអភិវឌ្ឍន៍ជនបទដោយប្រើប្រាស់វិធីសាស្ត្រ “ចលនាភូមិថ្មី” បានប្រារព្ធពិធីបិទក្រោមអធិបតីដ៏ខ្ពង់ខ្ពង់ពីឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្ដម Kim Weon Jin ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥នៅសណ្ឋាគារអាំងទែកុងទីណង់តាល់ រាជធានីភ្នំពេញ។ 

រដ្ឋបាល​​រាជធានី​ ខេត្ត​ ក្រុង​ ស្រុក​ ខណ្ឌ​ ​នឹង​​មាន​​សៀវភៅ​​គោល​​សម្រាប់​​ការ​​អនុវត្ត​​កិច្ច​ការ​រដ្ឋបាល​ស្រប​គ្នា​មួយ​

ព្រះសីហនុ ២១ ធ្នូ ២០១៥៖ សៀវភៅណែនាំស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គឺជាឧបករណ៍ស្តង់ដារមួយដែលមានសារសំខាន់ចាំបាច់មួយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការអនុវត្ត គ្រប់គ្រង ចាត់ចែង និងរៀបចំកិច្ចការរដ្ឋបាលឲ្យមានលក្ខណៈត្រឹមត្រូវ និងមានភាពសមស្របគ្នានៅរដ្ឋបាលថ្នាក់ក្រោមជាតិទាំងមូល…