រដ្ឋបាល​ខេត្ត​រតនគិរី​ រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​កិច្ចការ​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់​មន្ត្រី​ពាក់ព័ន្ធ

រតនគិរី ១៩ មករា ២០១៦៖ រដ្ឋបាលខេត្តរតនគិរី បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពីកិច្ចការរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដល់បុគ្គលិករបស់ក្រុមប្រឹក្សាខេត្ត ទីប្រឹក្សា បុគ្គលិកនៃមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្ស នាយករដ្ឋបាលសាលាក្រុង ស្រុក និងទីប្រឹក្សាក្រុង ស្រុក រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៤-០៦ ខែមករា ឆ្នាំ២០១៦ ដែលមានអ្នកចូលរួមសរុបចំនួន ៨៤នាក់ (ស្រី២៣នាក់)។

រាជធានី​ភ្នំពេញ​នឹង​បង្កើត​ភូមិ​ថ្មី​៤៧ និងសង្កាត់៩ បន្ថែម​ទៀត (AKP)

ភ្នំពេញ ១៨ មករា ២០១៦៖ ឯកឧត្តម ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានី ភ្នំពេញបានបញ្ជាក់ថា រាជធានីភ្នំពេញនឹងត្រូវបង្កើតឱ្យមានភូមិថ្មីចំនួន៤៧ និងសង្កាត់ចំនួន៩ បន្ថែមទៀត ដើម្បីងាយស្រួលគ្រប់គ្រង និងផ្ដល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។

លោក ព្រាប កុល៖ ការបង្កើតសាលាអភិបាលកិច្ចរួមចំណែកកាត់បន្ថយអំពើពុករលួយ (មានវីដេអូ)

ភ្នំពេញ ១៦ មករា ២០១៦៖ ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាកាលពីថ្ងៃទី១៥ ខែមករា បានចុះអនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីបង្កើតសាលាអភិបាលកិច្ច។

សារ​លិខិតគោរព​ជូនពរ ​គោរពជូន​សម្ដេច​ក្រឡាហោម ​ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន គ​.ជ.អ.ប ក្នុង​ឱកាស​ខួប​កំណើត​គម្រប់​ ៦៥ឆ្នាំ ឈាន​ចូល​៦៦​ឆ្នាំ

សារលិខិតគោរពជូនពររបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប ក្នុងឱកាសខួបកំណើតគម្រប់ ៦៥ឆ្នាំ ឈានចូល៦៦ឆ្នាំ។

សៀវភៅ​ស្រង់​ស្ថិតិ​កំណើត អាពាហ៍ពិពាហ៍ និង​មរណភាព

សៀវភៅស្រង់ស្ថិតិកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ត្រូវបានរៀបចំ និងដាក់ឱ្យមេភូមិប្រើប្រាស់ដើម្បីជួយសម្រួលដល់មេភូមិធ្វើការជំរុញ តាមដាន និងកត់ត្រានូវព្រឹត្តិការណ៍សំខាន់ៗទាក់ទងនឹងកំណើត អាពាហ៍ពិពាហ៍ និងមរណភាព ដែលកើតមានឡើងនៅក្នុងភូមិរបស់ខ្លួនសម្រាប់ជាមូលដ្ឋានក្នុងការរាយការណ៍ជូនដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់…

សម្ដេច​​ក្រឡា​ហោម​​ ស ខេង ឧបត្ថម្ភ​​ទឹក​ប្រាក់​​៥​លាន​​រៀល​ក្នុង​មួយ​ខែ​ដល់​សមាគម​មន្ត្រី​រាជការ​ស៊ីវិល​ក្រសួង​មហាផ្ទៃ (មានវីដេអូ)

ភ្នំពេញ ១៣ មករា ២០១៦៖ ដើម្បីជួយទ្រទ្រង់ដល់ការចំណាយរបស់សមាគមមន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃក្នុងការជួយសម្រាលទុក្ខលំបាកទាំងផ្លូវចិត្ត និងផ្លូវសម្ភារៈដល់សមាជិកសមាគមដែលជួបផលលំបាក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានប្រកាសឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនរបស់សម្តេចចំនួន ៥លានរៀលជារៀងរាល់ខែដល់សមាគមមន្រ្តីរាជការស៊ីវិល…

ឯកឧត្ដម​ កើត​ មៀច៖ បើ​​គម្រោង​LDDHS​ អនុវត្ត​​បាន​ល្អ​​ប្រសើរ​​ ក្រសួង​សុខាភិបាល​​ មិន​ត្រឹមតែ​ផ្ទេរ​តាម​បែប​ប្រតិភូកម្ម​នោះ​ទេ គឺ​ផ្ទេរ​តាម​បែប​ប្រគល់​តែ​ម្ដង​មក​ថ្នាក់​ក្រោម​ជាតិ

ព្រះសីហនុ ១៣ មករា ២០១៥៖ ក្រសួងសុខាភិបាល និងលេខាធិការដ្ឋានគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងស្ដីពីការអនុវត្តសាកល្បងការផ្ទេរមុខងារវិស័យសុខាភិបាល តាមរយៈគម្រោង«អភិវឌ្ឍន៍មូលដ្ឋានតាមរយៈការធ្វើវិមជ្ឈការវិស័យសុខាភិបាល (LDDHS)» ឧបត្ថម្ភដោយ UNCDF/DFAT ក្រោមអធិបតីភាព ឯកឧត្ដម កើត មៀច អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអនុប្រធានក្រុមការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កាលពីថ្ងៃទី៤-៥ ខែមករា ឆ្នាំ២០១៦ នៅខេត្តព្រះសីហនុ…