ផែនការ​ណែនាំ​ស្ដីពី​ការ​សិក្សា​ រៀបចំ​លក្ខខណ្ឌ​ការងារ​ដើម្បី​ឈាន​ទៅ​កំណត់​ចំនួន​ក្របខ័ណ្ឌ​មន្ត្រីរាជការ​ស៊ីវិល​បម្រើ​ការងារ​នៅ​លេខាធិការដ្ឋាន គ.ជ.អ.ប

ទាញយកផែនការណែនាំ

​កម្មវិធីគ្រប់គ្រងទិន្នន័យ​គម្រោង​អភិវឌ្ឍន៍​ថ្នាក់​ក្រោម​ជាតិជួយពង្រឹងការអនុវត្តគម្រោងឲ្យកាន់តែមានប្រសិទ្ធិភាព

សៀមរាប ១៩ ឧសភា ២០១៦៖ កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នឹងជួយឲ្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាពដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវសម្រេចឲ្យបាននូវ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព…

ថ្នាក់​ជាតិ​កំណត់​កម្រៃ​អតិបរមា​ ដើម្បី​​ឲ្យ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​កំណត់​កម្រៃ​ជាក់​ស្តែង​លើ​ការ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​

ភ្នំពេញ ១៦ ឧសភា ២០១៦៖ រាជរដ្ឋាភិបាលធ្វើការប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលរាជធានី ក្រុង និងស្រុក និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលខណ្ឌ ដែលជារបត់នៃការគ្រប់គ្រងថ្មីមួយស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ…

ទេសរដ្ឋមន្ត្រី ជា សុផារ៉ា ដឹកនាំ​កិច្ច​ប្រជុំ​ពិនិត្យ​ការ​គ្រប់គ្រង និង​អភិវឌ្ឍ ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ (Fresh News)

ព្រះសីហនុ ១៦ ឧសភា ២០១៦៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំមន្ត្រីគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។

សេចក្តីសម្រេចលេខ៣៧៦៨សសរ​ស្តីពីការគ្រប់គ្រង ការចាត់ចែង និងការអនុវត្តមុខងារការគ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍មនុស្សពេញវ័យនៅរាជធានី ខេត្ត

ទាញយកសេចក្តីសម្រេច

កិច្ចប្រជុំ​រវាង​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កំណែទម្រង់​ទាំង​បី

ភ្នំពេញ ១១ ឧសភា ២០១៦៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាពីវឌ្ឍនភាពកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦…

តែងតាំង​ជា​អភិបាល​រង​ខេត្ត​កោះកុង​ថ្មី​ ជា​ស្ត្រី​ជំនួស​អភិបាល​រង​ចាស់​ដែល​ត្រូវ​ចូល​និវត្តន៍​

កោះកុង ៩ ឧសភា ២០១៦៖ លោកស្រី មិថុនា ភូថង មានឋានន្តរស័ក្កិ ថ្នាក់លេខ៤ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានតែងតាំង ជាអភិបាលរងខេត្តកោះកុង ជំនួសលោកស្រី អេង គឹមនាង ដែលត្រូវចូលនិវត្តន៍។

នៅ​ព្រឹក​នេះ សម្តេច ស ខេង អញ្ជើញ​បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខណៈ​សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បិទ

ភ្នំពេញ ៦ ឧសភា ២០១៦៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញអធិបតីភាព បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅវិមានសន្តិភាព។

រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជួប​ជាមួយ​នាយក​ធនាគារ​អភិវឌ្ឍន៍​​អាស៊ី​ប្រចាំ​កម្ពុជា​ ដើម្បី​​ពិភាក្សា​ការងារ ពាក់ព័ន្ធ​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំង​ពីរ​លើ​វិស័យ​បរិស្ថាន

ភ្នំពេញ ៥ ឧសភា ២០១៦៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃទី០៤ ខែ ខែឧសភា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើវិស័យបរិស្ថាន។

ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ផ្ទៃ​ក្នុង​ក្រុង ស្រុក ជួយ​ឲ្យ​រដ្ឋបាល​ក្រុង ស្រុក​កាន់​តែ​រឹង​មាំ​

កំពត ៥ ឧសភា ២០១៦៖ ប្រព័ន្ធតាមដាន និងវាយតម្លៃក្រុង ស្រុក រៀបចំឡើងដើម្បីជាជំនួយសម្រាប់ក្រុង ស្រុក ពិនិត្យការងារអនុវត្តរបស់ខ្លួនឡើងវិញទាក់ទងនឹងការអភិវឌ្ឍនៅមូលដ្ឋាន ដែលមិនមែនសម្រាប់ផ្ដល់ព័ត៌មានដល់ គ.ជ.អ.ប នោះទេ…

សាលាឃុំ រលួស​រៀបចំ​កិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារ​ប្រចាំ​ខែ​មេសា និង​ទិសដៅ​សម្រាប់​ខែ​ឧសភា

សៀមរាប ៣ ឧសភា ២០១៦៖ នៅសាលាឃុំរលួស ស្រុកបា្រសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភាព ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ុំ វ៉ុង មេឃុំរលួស លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកបា្រសាទបាគង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំរលួស មេភូមិគ្រប់ភូមិ និងប្រជាការពារឃុំសរុបចំនួន៤០នាក់។