សារាចរ​ណែនាំ​លេខ​០៥ សរណន ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ២០១៦ ​ស្ដីពី​វិធានការ​ចាំបាច់​នានា​ក្នុង​ការ​ពង្រឹង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ

ទាញយកសារាចរណែនាំ

អនុក្រឹត្យ​លេខ​១៩១ អនក្រ.បក ចុះ​ថ្ងៃ​ទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៦​ ស្តីពី​ការ​ប្រគល់​មុខងារ​នានា​ពាក់​ព័ន្ធ​នឹង​ការ​គ្រប់គ្រង​ការ​អប់រំ​កុមារ​តូច ការ​អប់រំ​បឋមសិក្សា​ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ឱ្យ​ទៅ​ដល់​រដ្ឋបាល​ក្រុង ស្រុក

ទាញយកអនុក្រឹត្យ

ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍​ សង្គម​ស៊ីវិល​ប្រជុំ​ត្រួត​ពិនិត្យ​វឌ្ឍនភាព បញ្ហា​ប្រឈម​នៃ​កំណែ​ទម្រង់

ភ្នំពេញ ២២ កញ្ញា ២០១៦៖ ឯកឧត្ដម សក់ សេដ្ឋា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសជាមួយតំណាងក្រសួង ស្ថាប័នអនុវត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនិងបញ្ហាប្រឈមនានាដែលបានកើតមានក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ។

រដ្ឋបាល​ខេត្ត​​ព្រះសីហនុ​ ធ្វើ​ការ​ផ្សព្វផ្សាយ​ពី​របៀប​ចងក្រង​ ការ​ពិពណ៌នា​មុខ​តំណែង​គ្រប់គ្រង​ក្នុង​រចនាសម្ព័ន្ធ​នៅ​ថ្នាក់​ក្រោម​ជាតិ

ព្រះសីហនុ ១៩ កញ្ញា ២០១៦៖ មណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្តព្រះសីហនុ សហការជាមួយមន្ទីរមុខងារសាធារណៈខេត្ត នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំវគ្គបណ្ដុះបណ្ដាលផ្សព្វផ្សាយស្ដីពីរបៀបចងក្រង ការពិពណ៌នាមុខតំណែងគ្រប់គ្រងក្នុងរចនាសម្ព័ន្ធថ្នាក់ក្រោមជាតិ ជូនថ្នាក់ដឹកនាំចំណុះរដ្ឋបាលខេត្ត។

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ជួប​សំណេះសំណាល​ជា​មួយ​មន្ត្រីរាជការ​ខេត្ត​មណ្ឌលគិរី

មណ្ឌលគិរី ១៦ កញ្ញា ២០១៦៖ ក្នុងខណៈដែលអញ្ជើញចុះត្រួតពិនិត្យមើល សមិទ្ធផលពាក់កណ្ដាលអាណត្តិ និងដោះស្រាយបញ្ហាប្រឈមនានានៅខេត្តមណ្ឌលគិរីនោះ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ខេត្តមណ្ឌលគិរី មុននឹងបន្តដំណើរទៅកាន់ខេត្តរតនគិរី។

កិច្ចប្រជុំត្រួតពិនិត្យថវិកាកញ្ចប់ជា​មួយ​ដៃគូ​អភិវឌ្ឍន៍

ភ្នំពេញ ១៥ កញ្ញា ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប និងដៃគូអភិវឌ្ឍ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការត្រួតពិនិត្យថវិកាកញ្ចប់ជាមួយដៃគូអភិវឌ្ឍន៍…

ការ​បញ្ជ្រាប​ការ​ប្រែប្រួល​អាកាសធាតុ​ និង​បរិយាប័ន្ន​សង្គម​ក្នុង​ដំណើរការ​កសាង​កម្មវិធី​វិនិយោគឃុំ

ភ្នំពេញ ១៤ កញ្ញា ២០១៦៖ ឯកសារជំនួយស្មារតីស្ដីពីវិធីសាស្ត្របញ្ជ្រាបការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្នសង្គមក្នុងដំណើរការកសាងកម្មវិធីវិនិយោគឃុំ ត្រូវបានផ្សព្វផ្សាយនិងប្រមូលធាតុចូលបន្ថែមពីអ្នកពាក់ព័ន្ធ ដើម្បីទទួលបានការគាំទ្របន្ថែមសម្រាប់ការអនុវត្តនៅពេលអនាគត។

ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ រៀបចំ​កិច្ច​ប្រជុំ​សាមញ្ញ​លើក​ទី​២៨ អាណត្តិ​ទី​២

ព្រះសីហនុ ៧ កញ្ញា ២០១៦៖ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមអធិបតីភាពឯកឧត្ដម ជាម ហ៊ឹម ប្រធានក្រុមប្រឹក្សា លោក សុខ ផន អភិបាលរងនៃគណៈអភិបាលខេត្ត និងមានការចូលរួមពីសមាជិកក្រុមប្រឹក្សា តំណាងមន្ទីរ អង្គភាពចំណុះរដ្ឋបាលខត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

លេខាធិការដ្ឋាន គ.ជ.អ.ប និង​ក្រសួង​សុខាភិបាល​ពិនិត្យ​មុខងារ​សម្រាប់​ផ្ទេរ​ទៅ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ

ភ្នំពេញ ៧ កញ្ញា ២០១៦៖ លេខាធិការដ្ឋាន គ.ជ.អ.ប កាលពីព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសតំណាងក្រសួងសុខាភិបាល ដើម្បីធ្វើការពិគ្រោះយោបល់លើសេចក្ដីព្រាងបឋមនៃបញ្ជីមុខងារវិស័យអាទិភាពសម្រាប់ផ្ទេរទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិ។

ឯកឧត្ដម ង៉ាន់ ចំរើន៖ គោលដៅចុងក្រោយនៃកម្មវិធីជាតិ គឺរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចអនុវត្តតួនាទី សិទ្ធិអំណាចរបស់ខ្លួនបានពេញលេញ

ភ្នំពេញ ៥ កញ្ញា ២០១៦៖ គោលដៅចុងក្រោយនៃកម្មវិធីជាតិរយៈពេល១០ឆ្នាំ (២០១០- ២០១៩) សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ គឺធ្វើយ៉ាងណាឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានលទ្ធភាពអាចអនុវត្តតួនាទី សិទ្ធិអំណាចរបស់ខ្លួនបានពេញលេញដោយមានការទទួលខុសត្រូវ និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ។

ការ​ផ្ដល់​ធាតុ​ចូល​សំខាន់ៗ​សម្រាប់​របាយការណ៍​ពាក់​កណ្ដាល​អាណត្តិ​នៃ​កម្មវិធី​ជាតិ

ភ្នំពេញ ១ កញ្ញា ២០១៦៖ ដើម្បីឱ្យរបាយការណ៍ពាក់កណ្ដាលអាណត្តិនៃកម្មវិធីជាតិ១០ឆ្នាំ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (២០១០-២០១៩) បានគ្រប់ជ្រុងជ្រោយ លេខាធិការដ្ឋាន គ.ជ.អ.ប បានរៀបចំកិច្ចប្រជុំប្រមូលធាតុចូលមួយចំនួនជាមួយក្រសួងស្ថាប័នអនុវត្តផអ៣ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៦។

សាលា​អភិបាល​កិច្ច​គ្រោង​នឹង​ចាប់​ផ្ដើម​បើក​វគ្គ​បណ្ដុះបណ្ដាល​មួយ​ដំបូង​នៅ​ចុង​ឆ្នាំ​២០១៦

ភ្នំពេញ ៣១ សីហា ២០១៦៖ ការប្ដេជ្ញាចិត្តរបស់ក្រសួងមហាផ្ទៃ និងអង្គការតម្លាភាពកម្ពុជាទៅលើគម្រោងរៀបចំបង្កើតសាលាអភិបាលកិច្ចល្អ យ៉ាងហោចណាស់នឹងបើកវគ្គបណ្ដុះបណ្ដាលឲ្យបានមួយវគ្គនៅក្នុងចុងឆ្នាំ២០១៦។