អាជ្ញាធរខេត្តព្រះសីហនុ ប្រារព្ធទិវាទីក្រុងស្អាតក្រោមប្រធានបទ «ទីក្រុងខ្ញុំស្អាត សុខសុវត្ថិភាពល្អ ទេសចរមានកំណើន» (AKP)
ព្រះសីហនុ ១៤ មីនា ២០១៦៖ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ អាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំទិវាទីក្រុងស្អាតលើកទី៤ ឆ្នាំ២០១៦ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត ប្រជាពលរដ្ឋ អាជីវករជាង១,០០០នាក់ នៅវេទិកា៧មករា ស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្ដម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។