ផែនការណែនាំស្ដីពីការសិក្សា រៀបចំលក្ខខណ្ឌការងារដើម្បីឈានទៅកំណត់ចំនួនក្របខ័ណ្ឌមន្ត្រីរាជការស៊ីវិលបម្រើការងារនៅលេខាធិការដ្ឋាន គ.ជ.អ.ប
ទាញយកផែនការណែនាំ
ទាញយកផែនការណែនាំ
សៀមរាប ១៩ ឧសភា ២០១៦៖ កម្មវិធីគ្រប់គ្រងទិន្នន័យគម្រោងអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ នឹងជួយឲ្យការអនុវត្តការងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិកាន់តែមានប្រសិទ្ធភាពដែលស្របទៅនឹងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាត្រូវសម្រេចឲ្យបាននូវ កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព…
ទាញយកអនុក្រឹត្យ។
ភ្នំពេញ ១៦ ឧសភា ២០១៦៖ រាជរដ្ឋាភិបាលធ្វើការប្រគល់មុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលរាជធានី ក្រុង និងស្រុក និងធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនទៅរដ្ឋបាលខណ្ឌ ដែលជារបត់នៃការគ្រប់គ្រងថ្មីមួយស្របតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ…
ព្រះសីហនុ ១៦ ឧសភា ២០១៦៖ ឯកឧត្ដមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦នេះ បានដឹកនាំកិច្ចប្រជុំមន្ត្រីគណៈកម្មការគ្រប់គ្រង និង អភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា ពិនិត្យការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ។
ទាញយកសេចក្តីសម្រេច
ភ្នំពេញ ១១ ឧសភា ២០១៦៖ លេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការងារកំណែទម្រង់ បានរៀបចំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាពីវឌ្ឍនភាពកិច្ចការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦…
កោះកុង ៩ ឧសភា ២០១៦៖ លោកស្រី មិថុនា ភូថង មានឋានន្តរស័ក្កិ ថ្នាក់លេខ៤ នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦នេះ ត្រូវបានតែងតាំង ជាអភិបាលរងខេត្តកោះកុង ជំនួសលោកស្រី អេង គឹមនាង ដែលត្រូវចូលនិវត្តន៍។
ភ្នំពេញ ៦ ឧសភា ២០១៦៖ នៅវេលាម៉ោង៨៖០០នាទីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញអធិបតីភាព បើកកិច្ចប្រជុំបូកសរុបរបាយការណ៍ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន នៅវិមានសន្តិភាព។
ភ្នំពេញ ៥ ឧសភា ២០១៦៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានឯកឧត្ដម សាយ សំអាល់ កាលពីថ្ងៃទី០៤ ខែ ខែឧសភា ឆ្នាំ២០១៦ បានអនុញ្ញាតឱ្យលោក Samiuela Tukuafu នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា ចូលជួបសំណេះសំណាល និងពិភាក្សាការងារពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរលើវិស័យបរិស្ថាន។
សៀមរាប ៣ ឧសភា ២០១៦៖ នៅសាលាឃុំរលួស ស្រុកបា្រសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៦ បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែមេសា និងលើកទិសដៅបន្តសម្រាប់ខែឧសភាព ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក អ៊ុំ វ៉ុង មេឃុំរលួស លោកវរសេនីយ៍ទោ មិន ចន្ថា អធិការនគរបាលស្រុកបា្រសាទបាគង ដោយមានការអញ្ជើញចូលរួមពីសំណាក់ក្រុមប្រឹក្សាឃុំរលួស មេភូមិគ្រប់ភូមិ និងប្រជាការពារឃុំសរុបចំនួន៤០នាក់។